លោកស្រី Yang Hyang-ja សមាជិកសភាកូរ៉េខាងត្បូង
លោកស្រី Yang Hyang-ja សមាជិកសភាកូរ៉េខាងត្បូង ដែលជាសមាជិកសភា ១រូប ដែលធ្លាប់ជាអ្នក គ្រប់គ្រងក្រុមហ៊ុន Samsung នោះបានថ្លែងថា លោកស្រីនឹងសម្រេចសម្រេចចិត្តទទួលយកសំណើរបស់ គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន(PPP) ដើម្បីដឹកនាំគណៈកម្មាធិការពិសេសវត្ថុពាក់ កណ្តាលចម្លង(semiconductor)។ ការសម្រេចចិត្តនេះ ទាក់ទាញការចាប់អារម្មណ៍ ព្រោះថា លោក- ស្រី Yang ត្រូវបានគេចាត់ទុកថាជាឥស្សរជនគណបក្សប្រឆាំង បើទោះបីជាលោកស្រីបានចាកចេញ ពីគណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាធិបតេយ្យ និងបានក្លាយជាសមាជិកសភាឯករាជ្យកាល ពីឆ្នាំមុន នៅចំពេលដែលមានការចោទប្រកាន់ថា ជំនួយការ១រូប របស់លោកស្រី បានបៀតបៀនផ្លូវភេទ សហការី ១រូប ក៏ដោយ។
“វត្ថុពាក់កណ្តាលចម្លង តំណាងឱ្យសេដ្ឋកិច្ច និងសន្តិសុខជាតិ”។ លោកស្រី Yang បានបង្ហោះសារ បែបនេះនៅក្នុងបណ្តាញសង្គមហ្វ៊េសប៊ុក ប្រកាសពីការសម្រេចចិត្តរបស់លោកស្រីក្នុងការទទួលយក សំណើរបស់គណបក្ស PPP ដោយបន្ថែមថា “គ្មានគណបក្សប្រឆាំង គណបក្សកាន់អំណាច ឬមនោគម វិជ្ជា” អ្វីទេ នៅពេលដែលនិយាយពីវត្ថុពាក់កណ្តាលចម្លង៕
https://www.koreaherald.com/view.php?ud=20220626000083
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម