កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ អនុគណៈកម្មាធិការថវិកាសម្រាប់វិស័យការពារជាតិរបស់សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តនូវសេចក្តីព្រាងច្បាប់មួយសម្រាប់ឆ្នាំសារពើភណ្ឌ២០២៣។ សេចក្តីព្រាងច្បាប់មួយនេះ សម្រេចផ្តល់ថវិកាចំនួន៧៦១.៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងការពារជាតិ គឺកើនឡើង៣២ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែនៅតិចជាងការស្នើសុំរបស់រដ្ឋបាលលោកប្រធានាធិបតីចូបៃឌិន។ គណៈកម្មាធិការថវិកា របស់សភាតំណាងសហរដ្ឋអាមេរិក នឹងពិនិត្យអនុម័តលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ អនុគណៈកម្មាធិការនេះ បានសម្រេចផ្តល់ថវិកា ដល់ផ្នែកស្រាវជ្រាវអវកាសដើម្បីសន្តិសុខជាតិ លើសជិត២០០លានដុល្លារ ពីចំនួនដែលរដ្ឋបាលលោកចូបៃឌិន បានស្នើសុំ៕
https://www.bollyinside.com/news/appropriators-in-the-house-of-representatives-approve-a-spending-increase-for-the-department-of-defense-and-support-space-initiatives?amp=1
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម