logo logo
banner1
នាយករដ្ឋមន្រ្តីអ៊ីតាលីថ្លែងប្រាប់សភាថា៖ អ៊ីតាលីនឹងបន្តគាំទ្រអ៊ុយក្រែន
 

លោក Mario Draghi នាយករដ្ឋមន្រ្តីអ៊ីតាលីកំពុងថ្លែងសុន្ទរកថា ក្នុងព្រឹទ្ធសភា

លោក Mario Draghi នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអ៊ីតាលីបានថ្លែងថា រដ្ឋាភិបាលរបស់លោកមាន បំណងរក្សាការគាំទ្រដល់ប្រទេសអ៊ុយក្រែន។ លោក Draghi បានថ្លែងបែបនេះ ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់សភាដែលធ្វើឡើង នៅមុនពេលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបក្នុងសប្តាហ៍នេះ។ ក្នុងសុន្ទរកថា ទៅកាន់ព្រឹទ្ធសភា លោក Draghi បានរំលឹកដល់សមាជិកសភាថា រដ្ឋាភិបាលត្រៀមរួចរាល់ដើម្បីទទួល បានសិទ្ធិអំណាចក្នុងការជួយដល់អ៊ុយក្រែន តស៊ូនឹងសង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមឡើងនៅក្នុងខែកុម្ភៈ  ឆ្នាំ២០២២នេះ តាមរយៈសេចក្តីសម្រេចមួយដែលក្នុងនោះរួមទាំង ការផ្តល់ជំនួយយោធាផងដែរ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានគណបក្សខ្លះនៅក្នុងរដ្ឋាភិបាលចម្រុះកាន់អំណាច ដូចជា គណបក្ស 5Star Movement និងគណបក្ស The League បានរិះគន់លើយុទ្ធសាស្រ្តនៃការផ្គត់ផ្គង់អាវុធដល់រដ្ឋា ភិបាលទីក្រុងកៀវ ដោយបានស្នើរដ្ឋាភិបាលអ៊ីតាលីឱ្យមានការប្តេជ្ញាចិត្តកាន់តែសកម្មថែមទៀត ដើម្បី ឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយ។ លោក Draghi បានសង្កត់ធ្ងន់ថា ៤ខែ ក្រោយការ ចាប់ផ្តើមជម្លោះ “ភាពឃោរឃៅថ្មីលើជនស៊ីវិលនៅតែត្រូវបានគេរកឃើញ” លោកប្តេជ្ញាថា ការទទួលខុស ត្រូវនឹងត្រូវបានបង្កើតឡើង ហើយឧក្រិដ្ឋជននឹងត្រូវទទួលទោស៕

https://www.aa.com.tr/en/europe/italy-will-continue-to-support-ukraine-pm-draghi-tells-parliament/2619213



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`