logo logo
banner1
សមាជិកសភាអាល់ហ្សេរី ១រូប ជាប់ពន្ធនាគារ ដោយសារតែព្យាយាមប៉ុនប៉ង បោះព្រីយ៉ុងដល់កូនស្រី ប្រឡងមុខវិជ្ជាគណិតវិទ្យា
 

 រូបភាព កូនសិស្សថ្នាក់បឋមសិក្សាក្នុងប្រទេសអាល់ហ្សេរី

លោក Abdenacer Ardjoun សមាជិកសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី មកពីគណបក្សកាន់អំណាច គឺគណបក្សរណសិរ្សរំដោះជាតិ(FLN) បានជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ចំពោះការប៉ុនប៉ងបោះព្រីយ៉ុងដល់កូនស្រីរបស់លោកប្រឡងមុខវិជ្ជាគណិតវិទ្យា។ លោក Ardjoun ត្រូវ ចាប់ខ្លួនកាលពីដើមខែនេះ ក្រោយពីប៉ុនប៉ងនាំយកសំបុត្រមួយ ដោយខុសច្បាប់ទៅឱ្យកូនស្រីរបស់លោក ដែលក្នុងសំបុត្រនោះ មានចម្លើយក្នុងសំណួរនៃវិញ្ញាសារប្រឡង។ ក្រោមច្បាប់អាល់ហ្សេរីអភ័យឯកសិទ្ធិ សភា អាច ការពារបានចំពោះតែសកម្មភាពដែលពាក់ព័ន្ធនឹងការងាររបស់ពួកគាត់តែប៉ុណ្ណោះ។

អធិការនគរបាល ១រូប នាយកសាលា និងបុគ្គល១រូបទៀត ត្រូវបានទទួលទោសដូចគ្នាទៅនឹងសមា ជិកសភាខាងលើផងដែរ ក្នុងសាលដីការបស់តុលាការ។ អធិការនគរបាលត្រូវបានលោក Ardjoun ជួល ឱ្យនាំយកចម្លើយ និងត្រូវជាប់ពន្ធនាការចំពោះបទប៉ុនប៉ងក្លែងបន្លំ និងរំលោភលើតួនាទីរបស់ខ្លួន។ ការ បោះព្រីយ៉ុង ឬបើកចាក់ កំពុងកំពុងមានការកើនឡើងនៅក្នុងសាលារៀនអាល់ហ្សេរី ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ដែលបណ្តាលឱ្យអាជ្ញាធរត្រូវចាត់វិធានការម៉ឺងម៉ាត់លើបញ្ហានេះ។ កាលពីឆ្នាំ២០២១ មានមនុស្សចំនួន ៣១នាក់ ត្រូវបានជាប់ពន្ធនាគារ ក្នុងរយៈពេលពី ៦ខែ ដល់ ៣ឆ្នាំ ចំពោះការបើកចាក់ប្រឡងថ្នាក់វិទ្យាល័យ៕

https://www.middleeastmonitor.com/20220623-algeria-mp-jailed-for-trying-to-help-daughter-cheat-on-school-exam/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`