logo logo
banner1
សភាអឺរ៉ុប គាំទ្រកំណែទម្រង់ទីផ្សារកាបូន
 

សម័យប្រជុំរបស់សភាអឺរ៉ុប

កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុប (MEPs) បានបោះឆ្នោតលើសេច ក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ក្នុងគោលបំណងជំរុញឱ្យមានសកម្មភាពអាកាសធាតុ និងឯករាជ្យភាពថាម ពលរបស់សហភាពអឺរ៉ុប (EU) កាន់តែលឿនជាងមុន។

សមាជិកសភាអឺរ៉ុបបានមានប្រសាសន៍ថា ប្រព័ន្ធជួញដូរការបំភាយឧស្ម័ន(ETS)គួរតែត្រូវបានធ្វើកំណែទម្រង់ ហើយវិសាលភាពរបស់វាកាន់តែធំឡើង ដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្មនានាឱ្យកាត់បន្ថយការបំភាយឧស្ម័នរបស់ពួកគេបន្ថែមទៀត និងវិនិយោគលើបច្ចេកវិទ្យាកាបូន។ សមាជិកសភាអឺរ៉ុបក៏ បានអំពាវនាវឱ្យមានវិសាលភាពទូលំទូលាយ និងការអនុវត្តលឿនជាងមុននៃយន្តការកែតម្រូវព្រំដែនកាបូន របស់សហភាពអឺរ៉ុប(CBAM)។ លោក Pascal Canfin ប្រធានគណៈកម្មាធិការបរិស្ថាននៃសភាអឺរ៉ុបបាន មានប្រសាសន៍ថា កំណែទម្រង់ទីផ្សារកាបូន និងមូលនិធិអាកាសធាតុសង្គម គឺជាជំហានដ៏ធំមួយឆ្ពោះទៅ មុខសម្រាប់សកម្មភាពអាកាសធាតុ។ សមាជិកសភាអឺរ៉ុបជឿថា ETS បានបង្កឱ្យមានការថយចុះយ៉ាងខ្លាំង នៃការបំភាយឧស្ម័នរួចហើយ។ យោងតាមសេចក្តីព្រាងច្បាប់នេះ ប្រាក់ឧបត្ថម្ភឥតគិតថ្លៃនៅក្នុងវិស័យ ETS ដែលគ្របដណ្តប់ដោយយន្តការកែតម្រូវព្រំដែនកាបូន(CBAM) គួរតែត្រូវបានលុបចោលបន្តិចម្តងៗចាប់ ពីឆ្នាំ២០២៧ ហើយនឹងបាត់ទៅវិញទាំងស្រុងនៅឆ្នាំ២០៣២ នៅពេលដែលសភាចង់ឱ្យយន្តការនេះត្រូវបានអនុវត្តន៍ពេញលេញ។ សមាជិកសភាអឺរ៉ុបក៏បានបង្កើតមូលនិធិអាកាសធាតុសង្គមដែលមានគោលបំណងការពារគ្រួសារ និងអាជីវកម្មដែលងាយរងគ្រោះបំផុតពីភាពក្រីក្រថាមពល។

ច្បាប់សំខាន់ៗទាំងង៣ខាងលើនេះ គឺសំដៅទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាង តិច ៥៥% នៅឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩០ និងសម្រេចឱ្យបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យនៅឆ្នាំ២០៥០ អនុលោមតាមច្បាប់អាកាសធាតុអឺរ៉ុប។ សភាអឺរ៉ុបនឹងចាប់ផ្តើមការចរចា ជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបលើទម្រង់ចុងក្រោយនៃច្បាប់ទាំងនេះ ៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/europe/20220623/8d78f99281e14c8bbdc0a4512efca6da/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`