logo logo
banner1
ប្រធានរដ្ឋសភាម៉ូសំប៊ិក បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុង ប្រទេសវៀតណាម
 

រូបភាព៖ លោក Vuong Dinh Hue ទទួលស្វាគមន៍លោកស្រី Esperanca Laurinda Francisco Nhiuane Bias

កាលពីថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Esperanca Laurinda Francisco Nhiuane Bias ប្រធានសភានៃសាធារណរដ្ឋម៉ូសំប៊ិក បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងសាធារណរដ្ឋសង្គមនិយមវៀត ណាម។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់លោកស្រី Bias ចាប់តាំងពីលោកស្រីបាន ឡើងកាន់តំណែងជាប្រធានសភាម៉ូសំប៊ិក កាលពីខែមករា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែមិថុនា ថ្នាក់ដឹកនាំសភាម៉ូសំប៊ិក បានជួបសន្ទនាការងារជាមួយលោក Vuong Dinh Hue ប្រធាន រដ្ឋសភាវៀតណាម, ចូលជួបសម្តែងការគួរសមជាមួយលោក Nguyen Xuan Phuc ប្រធានរដ្ឋ, ជួបសន្ទនាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជួបសន្ទនាការងារជាមួយ លោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស ៕

https://en.vietnamplus.vn/mozambican-assembly-president-concludes-vietnam-visit/231620.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`