ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋតួកគី
សភានៃសាធារណរដ្ឋតួកគី បានអនុម័តលើញត្តិមួយ អនុញ្ញាតបន្តដាក់ពង្រាយកងទ័ពនៃប្រទេស របស់ខ្លួននៅក្នុងប្រទេសលីប៊ី សម្រាប់រយៈពេល ១៨ខែទៀត គិតចាប់ពីថ្ងៃទី០២ ខែកក្កដាតទៅ។ ញត្តិ ខាងលើនេះ ស្នើឡើងដោយប្រធានាធិបតីតួកគី តបតាមសំណើសុំជំនួយយោធារបស់រដ្ឋាភិបាលលីប៊ីដែល ទទួលស្គាល់ដោយអង្គការ សហប្រជាជាតិកាលពីថ្ងៃទី១៣ ខែមិថុនា។
ញត្តិដដែលមានខ្លឹមសារថា “តួកគីបន្តការគាំទ្រដ៏ខ្លាំងក្លារបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាព បូរណ ភាពទឹកដី និងឯកភាពនយោបាយលីប៊ី ការបង្កើតបទឈប់បាញ់មួយជាអចិន្រ្តៃយ៍នៅក្នុងប្រទេស និងកិច្ច ខិតខំប្រឹងប្រែងនៃកិច្ចសន្ទនានយោបាយដែលនឹងធានាបាននូវការផ្សះផ្សាជាតិ”។ គួរបញ្ជាក់ផងដែរថា សភាតួកគី បានអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពតួកគីជាលើកដំបូង នៅក្នុងប្រទេសលីប៊ីសម្រាប់ រយៈពេល ១ឆ្នាំ កាលពីខែមករា ឆ្នាំ២០២០។
អាណត្តិនៃការដាក់ពង្រាយកងទ័ព ត្រូវបានបន្តរយៈពេល ១៨ខែទៀត រហូតដល់ខែកក្កដា ឆ្នាំ២០២២ ហើយពេលនេះ សភាតួកគីបានអនុម័តបន្តដាក់ពង្រាយកងទ័ពរបស់ខ្លួននៅក្នុងប្រទេសលីប៊ីរយៈពេល ១៨ខែ បន្តទៀត៕
https://www.aa.com.tr/en/turkiye/turkiye-approves-troop-deployment-in-libya-for-another-18-months/2619236#
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម