logo logo
banner1
សន្និបាតរបស់សមាជិកសភាពិភពលោកស្តីពី តំបន់ ស្វយ័តទីបេ នឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន
 

ឥស្សរជនសភាអន្តរជាតិដែលអញ្ជើញចូលរួមសន្និបាតសមាជិកសភាពិភពលោកលើកទី៨ ស្តីពី តំបន់ស្វយ័តទីបេ ដែលត្រូវបានទទួលបដិសណ្ឋារកិច្ចដោយគណៈប្រតិភូសភានិរទេសរបស់តំបន់ស្វយ័តទីបេ

សភានិរទេសរបស់តំបន់ស្វយ័តទីបេ នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និបាតសមាជិកសភាពិភពលោកលើកទី៨ (the 8th World Parliamentarians’ Convention on Tibet, WPTC) ក្រោមប្រធានបទស្តីពី តំបន់ស្វយ័ត ទីបេ ដែលនឹងប្រព្រឹត្តទៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន D.C រយៈពេល ២ ថ្ងៃ គឺ ចាប់ផ្តើមពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ នេះបើតាមការឱ្យដឹងពីគណៈកម្មាធិការរៀបចំនៃសន្និបាតខាងលើ។ តាមការបញ្ជាក់របស់ គណៈកម្មាធិការខាងលើ សន្និបាតនេះមានគោលដៅស្វែងរកការគាំទ្ររួមគ្នាពីគ្រប់សមាជិកនៃអង្គនីតិប្បញ្ញត្តិ ផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយបញ្ហាតំបន់ស្វយ័តទីបេ។ ជាពិសេស សន្និបាតនេះស្វែងរកការលើកទឹកចិត្ត សមាជិកសភានានាឱ្យគាំទ្រលើការរស់រាននៃវប្បធម៌និងអត្តសញ្ញាណរបស់ប្រជាជនទីបេ និងកត់សម្គាល់ ពីការព្រួយបារម្ភអំពីសិទ្ធិមនុស្ស និងការបង្ក្រាបនៅក្នុងតំបន់ស្វយ័តទីបេ។ ប្រធានបទមួយទៀត គឺគ្រោង លើកទឹកចិត្តសមាជិកសភានៃបណ្តាប្រទេសទាំងនោះឱ្យ គាំទ្រការបន្តកិច្ចសន្ទនាឱ្យបានឆាប់រវាងមេដឹកនាំ សាសនា គឺព្រះអង្គ Dalai Lama ដែលកំពុងជ្រកកោន ក្នុងឋានៈជាជនភៀសខ្លួនក្នុងសាធារណរដ្ឋឥណ្ឌា ជាមួយរដ្ឋាភិបាលចិន ដើម្បីរកដំណោះស្រាយដែលបានចរចាគ្នាកន្លងមកស្តីពី តំបន់ស្វយ័តទីបេ៕

https://www.thehindu.com/news/international/parliamentarians-convention-on-tibet-to-take-place-in-washington/article65551532.ece



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`