logo logo
banner1
សមាជិកសភាអឺរ៉ុប៖ សហភាពអឺរ៉ុបត្រូវតែចេះចាប់យកឱកាស ដើម្បីពង្រីក និងកែទម្រង់សហភាពអឺរ៉ុប
 

 

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប(The European Council) នៅថ្ងៃទី២៣-២៤ មិថុនា ខាងមុខនេះ សមាជិកសភាអឺរ៉ុប បានបញ្ចេញទស្សនៈនៃការចង់បានរបស់ពួកគេ ដូចខាងក្រោម៖

អ៊ុយក្រែន ម៉ូលដូវ៉ា ហ្សកហ្សី

       បន្ទាប់ពីមានការឈ្លានពានរបស់លោកពូទីនប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ប្រទេសអ៊ុយក្រែន សា ធារណរដ្ឋម៉ូលដូវ៉ា(Moldova) និងប្រទេសហ្សកហ្សី បានបង្ហាញការតាំងចិត្តក្នុងការចូលជាសមាជិកសហ ភាពអឺរ៉ុប។ ពាក់ព័ន្ធនឹងករណីនេះ សមាជិកសភាអឺរ៉ុបភាពច្រើនបំផុត បានអំពាវនាវឱ្យមេដឹកនាំនៃប្រទេស ជាសមាជិកសហភាពអឺរ៉ុប បើកទ្វារទទួលប្រទេសទាំង៣នេះ ឱ្យក្លាយជាសមាជិកសហភាពអឺរ៉ុប។

ប្រទេសក្នុងតំបន់បាល់កង់ខាងលិច

       ភាគច្រើននៃសមាជិកសភាអឺរ៉ុបដែលថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ បានគាំទ្រការចរចាស្តីពីការដាក់បញ្ចូលប្រទេសមួយចំនួនក្នុងតំបន់បាល់កង់ខាងលិច ឱ្យចូលសមាជិកសហភាពអឺរ៉ុប ពីព្រោះប្រទេសមួយចំនួនក្នុងតំបន់នោះបានខិតខំប្រឹងប្រែង និងរង់ចាំជាយូរណាស់មកហើយ ដើម្បីបំពេញលក្ខខណ្ឌក្នុងការក្លាយជាសមាជិកសហភាពអឺរ៉ុប  តួយ៉ាងដូចជាសាធារណរដ្ឋម៉ាសេដ្វានខាងត្បូង អាល់បានី និងសាធា រណរដ្ឋបូស្នីហេ្សហ្គូវីណា ជាដើម។

អនាគតអឺរ៉ុប

សមាជិកសភាអឺរ៉ុបានលើកឡើងថា ការធ្វើឱ្យសហភាពអឺរ៉ុបខ្លាំង មិនមែនពឹងផ្អែកតែទៅលើការពង្រីកបន្ថែមសមាជិកឡើយ។ ផ្អែកលើការប្រែប្រួលស្ថានភាពសកលលោកនាពេលចុងក្រោយនេះ សមា ជិកសភាអឺរ៉ុប បានស្នើសុំឱ្យសហភាពអឺរ៉ុបពិនិត្យសាឡើងវិញលើសន្ធិសញ្ញាផ្សេងរបស់ខ្លួន។

ដោះស្រាយបញ្ហាសេដ្ឋកិច្ច

សមាជិកសភាអឺរ៉ុបជាច្រើន បានអំពាវនាវឱ្យមានការការពារចំពោះប្រជាពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្ម អឺរ៉ុប ក្នុងស្ថានភាពដែលអតិផរណាកំពុងកើនខ្លាំង តម្លៃថាមពលកំពុងឡើងខ្ពស់ និងកង្វះខាតស្បៀងអា ហារដែលទំនងជានឹងកើតឡើងនាពេលខាងមុខ។ សមាជិកសភាអឺរ៉ុបខ្លះ បានអំពាវនាវឱ្យអន្តរាគមន៍ក្នុងការកំណត់តម្លៃប្រេងឥន្ធនៈ និងអំពាវនាវឱ្យសហភាពអឺរ៉ុបដាក់ចេញវិធានការដើម្បីកាត់បន្ថយភាពក្រីក្រផ្នែកថាមពល ដោយត្រូវផ្តោតលើការបង្កើនប្រភពបង្កើតថាមពល ពង្រឹងឯករាជ្យភាពអឺរ៉ុបលើវិស័យ​ថាមពល និងបង្កើនការយកទុកដឹកលើការផលិតថាមពលកកើតឡើងវិញ(Renewable Energy)…៕

 

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៣-០៦-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220616IPR33217/meps-say-eu-leaders-must-grab-the-opportunity-to-expand-and-reform-the-eu



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`