សមាជិកសភាបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់មួយដើម្បីរំលាយសភា
សមាជិកសភាអ៊ីស្រាអែលបានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់មួយ ដើម្បីរំលាយសភានៅក្នុងការបោះឆ្នោត បឋមកាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត ១ ក្នុងចំណោម ៤ មុនការរំលាយសភាជាផ្លូវ ការទទួលបានសំឡេងភាគច្រើនលើសលប់នៃសមាជិកសភាចំនួន១១០រូប នៅក្នុងសភាដែលមានសមាជិកចំនួន ១២០រូប។ ការបោះឆ្នោតចុងក្រោយត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។ ញត្តិនេះត្រូវបានបង្ហាញ ក្នុងរយៈពេល២ថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett និងដៃគូសំខាន់របស់លោកគឺ លោក Yair Lapid រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រកាសថា ពួកគេកំពុងរំលាយរដ្ឋាភិបាលចម្រុះរបស់ពួកគេ ដែលបង្កើតឡើងដោយគណបក្សចម្រុះមនោគមវិជ្ជាចំនួន៨ ត្រឹមតែមួយឆ្នាំបន្ទាប់ពីការចាប់ផ្តើម ៕
https://english.news.cn/20220622/1528b10f1d5c40a6ae706a5895508c22/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម