លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC)
គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC) នីតិកាលទី១៣ ដែលជាស្ថាប័ននីតិប្បញ្ញត្តិ កំពូលរបស់ចិន បានចាប់ផ្តើមកិច្ចប្រជុំលើកទី៣៥របស់ខ្លួន កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ដើម្បីពិនិត្យមើលឡើងវិញលើសេចក្តីព្រាងច្បាប់ និងការសើរើច្បាប់ជាច្រើន។ របៀបវារៈនៃកិច្ចប្រជុំ រួមទាំង ការពិនិត្យមើលឡើងវិញលើសេចក្តីព្រាងសើរើច្បាប់ស្តីពីវប្បធម៌រូបិយ និងកីឡា សេចក្តីព្រាងច្បាប់ស្តីពីការ អភិរក្សដីខ្មៅ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងនឹងការផ្តាច់មុខ និងសេចក្តីព្រាងវិសោធនកម្ម វិធានផ្ទៃក្នុងរបស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC)។
សមាជិកសភាប្រជាជនចិនក៏នឹងពិនិត្យមើលឡើងវិញ ផងដែរលើសេចក្តីព្រាងច្បាប់ស្តីពីទូរគមនា គមន៍ និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត សេចក្តីព្រាងពិនិត្យមើលឡើងវិញលើច្បាប់ស្តីពីគុណភាព និង សុវត្ថិភាពផលិតផលកសិកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការការពារទន្លេលឿង ក្នុងចំណោមរបាយការណ៍ និងសេចក្តីព្រាងច្បាប់នានា៕
https://english.news.cn/20220621/37cff00f41104c54807a14be2ab2a175/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម