លោក Hossein Amir Abdollahian(កណ្តាល)ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃសភាក្រូអាស៊ី
កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ លោក Hossein Amir Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានជួបសន្ទនាការងារជាមួយប្រមុខ និងសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃសភា សាធារណរដ្ឋក្រូអាស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីតេអេរ៉ង់ ។ នៅក្នុងជំនួបពិភាក្សានោះលោក Amir Abdollahian បានលើកឡើងអំពីការពិភាក្សា និងពិគ្រោះយោបល់រវាងមន្ត្រីអ៊ីរ៉ង់ និងក្រូអាស៊ីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយបានសម្តែងឆន្ទៈពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ មន្រ្តីការទូតរបស់ប្រទេស អ៊ីរ៉ង់បានលើកឡើងពីការទូតសភា និងគោលនយោបាយការបរទេស ប្រកបដោយតុល្យភាពនៃរដ្ឋបាលអ៊ីរ៉ង់បច្ចុប្បន្ន ដោយកត់សម្គាល់ថា រដ្ឋធានីតេអេរ៉ង់មានទំនាក់ទំនងទូលំទូលាយជាមួយសាធារណរដ្ឋក្រូអាស៊ី ហើយសភានៃ ប្រទេសទាំងពីរមានតួនាទីសំខាន់ក្នុងការជំរុញនូវទំនាក់ទំនងទៅវិញទៅមក។ លោក Amir Abdollahian បាន ពិពណ៌នាពីការជំរុញនូវទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរថាមានសារៈសំខាន់ ហើយបាន សម្តែងក្តីសង្ឃឹមថាកិច្ចប្រជុំលើកទី៥នៃគណៈកម្មការសេដ្ឋកិច្ចរួមនៃប្រទេសអ៊ីរ៉ង់ និងក្រូអាស៊ីនឹងប្រព្រឹត្តទៅក្នុង ពេលឆាប់ៗនេះ ៕
https://www.tehrantimes.com/news/473832/Iran-FM-meets-Croatian-parliamentary-team
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម