logo logo
banner1
ប្រធានាធិបតីកូរ៉េខាងត្បូង ទទូចឱ្យសភាពីរគណបក្ស គាំទ្រការប្រកបរបរទទួលទានចិញ្ចឹមជីវិតរបស់ប្រជាជន
 

លោក Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ

កាលពីថ្ងៃ ចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២លោក Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)បានស្នើដល់សភានៃគណបក្សទាំងពីរចូលរួមគាំទ្រ ដោះស្រាយវិបត្តិពាក់ព័ន្ធនឹងការរកស៊ី ចិញ្ចឹមជីវិតរបស់ប្រជាជន ខណៈដែលប្រជាជនកំពុងតែរងទុក្ខធ្ងន់ធ្ងរ។ លោក Yoon បានស្នើបែបនេះ នៅ ពេលលោកធ្វើដំណើរទៅបំពេញការងារ ហើយត្រូវបានសាកសួរពីទស្សនៈរបស់លោកចំពោះការសើរើច្បាប់ ឡើងវិញ គឺមានភាពចាំបាច់ដើម្បីចាត់វិធានការបន្ថែមដែលអាចលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជាតិ។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងត្រូវដាក់ជូន ប្រសិនបើសភា បំពេញមុខងារជាប្រក្រតី។ សភានៅមិនទាន់អាចបង្កើតបង្កើតគណៈកម្មាធិការ និងតំណែងកំពូលៗនៅ ក្នុងសភា សម្រាប់ពាក់កណ្តាលអាណត្តិនៃ សភានីតិកាល ៤ឆ្នាំបច្ចុប្បន្នបាន ដោយសារតែគូប្រជែង​គណ បក្សនយោបាយ នៅតែខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការតែងតាំង៕

http://world.kbs.co.kr/service/news_view.htm?lang=e&Seq_Code=170432



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`