រូបកណ្តាល៖ លោក Kweon Seong-dong មេដឹកនាំក្រុមសមាជិកសភាគណបក្សអំណាចប្រជាជន (PPP)
កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ លោក Kweon Seong-dong មេដឹកនាំក្រុមសមាជិកសភារបស់គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន(PPP) បានស្នើ “កិច្ចពិភាក្សារយៈពេលយូរ” ជាមួយគណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាធិបតេយ្យ(DP) ដើម្បីតែងតាំងប្រធានគណៈ កម្មាធិការជំនាញនានារបស់សភា និងតំណែងសំខាន់ៗដទៃទៀត។ គណបក្សដែលជាគូប្រជែង មានភាពជឿនលឿនតិចតួចប៉ុណ្ណោះក្នុងការសម្រេចថា គណបក្សមួយណាគួរដឹកនាំគណៈកម្មាធិការជំនាញមួយណា ធ្វើឱ្យសភាមិនដំណើរការជាង ៣សប្តាហ៍មកហើយ បន្ទាប់ពីពាក់កណ្តាលអាណត្តិនៃសភានីតិកាលទី២១ ត្រូវបញ្ចប់កាលពីខែឧសភា។
ការចរចា ត្រូវបានផ្អាកពាក់ព័ន្ធនឹងបញ្ហាថាតើ គណបក្សណា គួរជាប្រធានគណៈកម្មាធិការយុត្តិ ធម៌។ លោក Kweon បានថ្លែងថា គណបក្សកាន់អំណាច និងគណបក្សប្រឆាំងត្រូវតែចួបគ្នាម្តងហើយម្តងទៀត រហូតទាល់តែសម្រេច បានការស្រុះស្រួលគ្នាមួយ យើងនឹងចរចាដោយការប្តេជ្ញាចិត្តបញ្ចប់ការចរចាឱ្យបាន ក្នុងសប្តាហ៍នេះ។ ការខ្វែងគំនិតគ្នានេះ បណ្តាលឱ្យមានការរិះគន់ថា សភាមិនបានធ្វើអ្វីដែលខ្លួន គួរធ្វើ ដើម្បីជួយដល់ប្រទេសជាតិក្នុងការយកឈ្នះស្ថានភាពលំបាកសេដ្ឋកិច្ច ជាពិសេសបានច្រានចោលការតែងតាំងបេក្ខជនរដ្ឋមន្រ្តីក្រសួងអប់រំ និងក្រសួងសុខាភិបាល ដោយមិនកំណត់ពេលផងដែរ។
គណបក្ស PPP និងគណបក្ស DP បានពាក់មុខយក្សដាក់គ្នា ពាក់ព័ន្ធនឹងបេក្ខភាពប្រធានគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ ដែលជាគណៈកម្មាធិការដ៏សំខាន់មួយរបស់សភា មានអំណាចក្នុងការអនុម័តសេចក្តីព្រាងច្បាប់ មុនពេលបញ្ជូនសេចក្តីព្រាងច្បាប់ទាំងនោះ ដាក់ជូនសភាពេញអង្គបោះឆ្នោត។ ចាប់ តាំងពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ២០២០ គណបក្ស DP បានកាន់កាប់ទាំងតំណែងប្រធានសភា និងតំណែងប្រធានគណៈកម្មាធិការនីតិកម្ម ដែលមិនអនុលោម តាមបែងចែកតំណែងជាប្រពៃណីជាយូរមកហើយ ជាមួយនឹងគណបក្សប្រឆាំងធំជាងគេ។
គួរបញ្ជាក់ផងដែរថា តាមទម្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់គណបក្សដែលទទួលបានអាសនៈច្រើនជាងគេ នៅក្នុងសភា ត្រូវទទួលតំណែងប្រធានសភា ហើយគណបក្សដែលមានអាសនៈច្រើនលំដាប់ទី២ ទទួលបានតំណែងប្រធានគណៈកម្មាធិការនីតិកម្ម៕
http://ព័ត៌មានសភាអន្តរជាតិ ២១-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220620003300315?section=national/politics
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម