សភាអ៊ុយក្រែន ផ្តល់សច្ចាប័នលើកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស
សភា Verkhovna Rada នៃប្រទេសអ៊ុយក្រែនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងភាពជាដៃគូនយោបាយ ពាណិជ្ជកម្មសេរី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងចក្រភពអង់គ្លេស និងប្រទេសអ៊ុយក្រែន។ សារព័ត៌មាន Ukrinform រាយការណ៍ឱ្យដឹងថា លោក Pavlo Frolov សមាជិកសភាមកពីគណបក្សបម្រើប្រជាជន ដែលជាប្រធានអនុគណៈកម្មាធិការស្តីពីបទប្បញ្ញតិ្តនៃនីតិវិធីសភា Verkhovna Rada បានបង្ហោះសារនៅលើបណ្តាញសង្គម Telegram ថា “ច្បាប់លេខ០១៥៥ ត្រូវបានអនុម័តដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងភាពជាដៃគូនយោបាយ ពាណិជ្ជកម្មសេរី និងយុទ្ធសាស្រ្តរវាងចក្រភពអង់គ្លេស និងប្រទេសអ៊ុយក្រែន”។ យោងតាមឯកសារពន្យល់ ការអនុម័ត លើឯកសារ គឺចាំបាច់ដើម្បីបំពេញបែបបទក្នុងស្រុកដែលត្រូវការសម្រាប់ការចូលជាធរមាននៃកិច្ចព្រមព្រៀង ក្នុងទម្រង់ជាការផ្លាស់ប្តូរលិខិត។ ដូចដែលបានរាយការណ៍កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កិច្ចព្រម ព្រៀងថ្មីមួយរវាងប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេសបានចូលជាធរមាន។ កិច្ចព្រមព្រៀងភាពជាដៃគូនយោបាយ ពាណិជ្ជកម្មសេរី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងចក្រភពអង់គ្លេស និងប្រទេសអ៊ុយក្រែន បានជំនួសដោយទំនាក់ទំនងទ្វេភាគីជាមួយចក្រភពអង់គ្លេស កិច្ចព្រមព្រៀងសមាគមរវាង ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប សហគមន៍ថាមពលបរមាណូអឺរ៉ុប និងរដ្ឋជាសមាជិករបស់ពួកគេក្នុងការតភ្ជាប់ជាមួយ Brexit ។កិច្ចព្រមព្រៀងអន្តរជាតិថ្មី គឺផ្អែកលើកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប ហើយជាការបន្តវានៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស ៕
http://ព័ត៌មានសភាអន្តរជាតិ ២០-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.ukrinform.net/amp/rubric-polytics/3510513-parliament-ratifies-amendments-to-ukraineuk-cooperation-agreement.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម