logo logo
banner1
ប្រធានសភាម៉ូសំប៊ិក អញ្ជើញមកដល់រដ្ឋធានីហាណូយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ
 

លោកស្រី Esperanca Laurinda Francisco Nhiuane Bias ប្រធានសភានៃសាធារណរដ្ឋម៉ូសំប៊ិក

កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Esperanca Laurinda Francisco Nhiuane Bias ប្រធានសភានៃសាធារណរដ្ឋម៉ូសំប៊ិក បានអញ្ជើញមកដល់រដ្ឋធានីហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជា ផ្លូវការរយៈពេល៦ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់លោកស្រី Esperanca Laurinda ក្នុងតួនាទីបច្ចុប្បន្នរបស់លោកស្រី ចាប់តាំងពីចូលកាន់តំណែងជាប្រធានសភាកាលពីខែ មករា ឆ្នាំ២០២០។ វាក៏ជាលើកដំបូងផងដែររបស់ប្រធានស្ថាប័ន នីតិប្បញ្ញត្តិប្រទេសម៉ូសំប៊ិក ដើម្បីលើកកម្ពស់ការ ងាររួមគ្នារវាងសភានៃប្រទេសទាំងពីរ។ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាម៉ូសំប៊ិក នៅអាកាសយាន ដ្ឋានអន្តរជាតិ Noi Bai រួមមានលោក Le Anh Tuan អនុប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃ រដ្ឋសភាវៀតណាម និងលោក Leonardo Rosario Manuel Pene ឯកអគ្គរដ្ឋទូតម៉ូសំប៊ិកប្រចាំនៅប្រទេស វៀតណាម ៕

https://saudigazette.com.sa/article/621842



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`