logo logo
banner1
មានការស្នើឱ្យបង្កើតគណៈកម្មាធិការកម្រិតសភាម៉ាឡេស៊ី ដើម្បីពន្លឿនច្បាប់ថវិកាសម្រាប់គណបក្សនយោបាយ
 

សភាសហព័ន្ធម៉ាឡេស៊ី

គណៈកម្មាធិការកម្រិតសភាមួយនឹងត្រូវបង្កើតឡើង ដើម្បីអាចឱ្យសេចក្តីព្រាងច្បាប់ស្តីពីថវិកាសម្រាប់ គណបក្សនយោបាយត្រូវបានដាក់ជូនសភាសហព័ន្ធម៉ាឡេស៊ីយ៉ាងបន្ទាន់។ លោក Ahmad Maslan អគ្គ  លេខាធិការគណបក្ស Umno បានថ្លែងថា សេចក្តីព្រាងច្បាប់នេះ បានធ្វើរួចរាល់តាំងពីឆ្នាំ២០១៧មក ម្ល៉េះ។ “សេចក្តីព្រាងច្បាប់នេះ បានចប់សព្វគ្រប់ក្នុងឆ្នាំ២០១៧ ដែលពេលនោះលោក Paul Low រដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកបានបញ្ចប់សេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ”។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅឯកិច្ចពិភាក្សាកម្រិតគណៈកម្មាធិការ គណបក្សប្រឆាំងមិនយល់ព្រមទេ ព្រោះពួកគេព្រួយបាម្ភថា ក្រុមហ៊ុនដែលផ្តល់ថវិកាសម្រាប់គណបក្សនយោបាយដល់គណបក្ស អាចនឹង ស្ថិតក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល។ លោក Maslan បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ ស្តីពីថវិកាសម្រាប់គណបក្សនយោបាយត្រូវបានប្រើប្រាស់ នៅក្នុងបណ្តាប្រទេសលោកខាងលិចតាំងពី យូរមកហើយ ដូច្នឹងអ្នកនយោបាយ ឬឯកត្តបុគ្គលណាមួយនឹងមិនក្លាយជាជនរងគ្រោះ ក្នុងការទទួល ឬ ផ្តល់ថវិកានោះឡើយ៕

https://www.thesundaily.my/local/call-for-setting-up-of-parliamentary-level-committee-to-expedite-political-funding-act-GN9348976



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`