កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអេក្វាទ័រ កំពុងដើរល្បាតក្នុងទីក្រុង
សភានៃសាធារណរដ្ឋអេក្វាទ័រ(Ecuador)នឹងពិភាក្សាដេញដោលនៅល្ងាចថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ពីលទ្ធភាពនៃការនិរាករណ៍ច្បាប់គ្រាអាសន្ន នៅក្នុងខេត្តចំនួន ៣ របស់លោក Guillermo Lasso ប្រធានាធិបតីអេក្វាទ័រ ដើម្បីឆ្លើយតបទៅនឹងការប្រឆាំងតវ៉ារដ្ឋាភិបាលដែលធ្វើឡើងដោយជន ជាតិដើមភាគតិច។ លោក Virgilio Saquicela ប្រធានសភាអេក្វាទ័របានថ្លែងថា លោកបានកោះប្រជុំ ដែលក្នុងអំឡុងពេលនោះ សមាជិកសភាអាចនឹងពិភាក្សាផងដែរអំពី ការផ្តួចផ្តើមកិច្ចពិភាក្សារវាងលោក Lasso និងអ្នករៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាលគ្មានដែនកំណត់ របស់សហគមន៍ជនជាតិដើមភាគតិច។
ក្រុមបាតុករ បានតវ៉ាប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងគ្រាដែលអតិផរ ណា និកម្មភាព(ភាពអត់ការងារធ្វើ) និងភាពក្រីក្រ បានវាយប្រហារប្រទេសផលិតប្រេងមួយនេះ។ ការតវ៉ាបានកើតមានឡើងកាលពីថ្ងៃចន្ទ សប្តាហ៍មុន សិស្ស-និស្សិត កម្មករ និងសហជីពនានាបានចូលរួម ក្នុងការតវ៉ាទាំងនោះ។ លោក Saquicela បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សមាជិកសភាចំនួន ៧២រូប នៃសមា ជិកសភា ១៣៧រូប បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីនិរាករណ៍ច្បាប់គ្រាអាសន្ន។ លោកប្រធានសភា បានថ្លែងថា ទម្រង់បែបបទផ្លូវច្បាប់ដាក់ញត្តិបានបំពេញរួចរាល់ហើយ ដូច្នឹងកិច្ចពិភាក្សានឹងធ្វើឡើងនៅល្ងាចថ្ងៃចន្ទ នៅឯវិមានសភា ហើយវាក៏ជាទីកន្លែងមួយផងដែរ ឆ្ពោះទៅរកលទ្ធភាពនៃការចរចា ដើម្បីបញ្ចប់ចលាចលសង្គម។
លោក Saquicela បានថ្លែងបន្តថា យើងមិនចង់ឱ្យប្រទេសមួយនេះ រងការឈឺចាប់នោះឡើយ លោកសង្ឃឹមថា ការសម្រេចចិត្តដោយសំឡេងភាគច្រើននឹងនិរាករណ៍ច្បាប់គ្រាអាសន្ន ដើម្បីអាចឱ្យមានការពិភាក្សានៅព្រឹកថ្ងៃអង្គារ។ ថ្មីៗនេះ លោកស្រី Paola Cabezas សមាជិកសភាគណបក្សប្រឆាំងបានថ្លែង ប្រាប់សារព័ត៌មាន Efe ថា ញត្តិពិភាក្សាពីការនិរាករណ៍ច្បាប់គ្រាអាសន្ន មានសំឡេងគ្រប់គ្រាន់(លើសពី ៧០សំឡេង) ដើម្បីដាក់ជូនសភា។ លោកស្រីបានចោទប្រកាន់ថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរនៃក្រឹត្យ ច្បាប់គ្រាអាសន្នរបស់លោកប្រធានាធិបតី។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអេក្វាទ័រ បានប្រកាសច្បាប់គ្រាអាសន្ន កាលពីថ្ងៃសុក្រ សប្តាហ៍មុន អនុញ្ញាតឱ្យរដ្ឋាភិបាលអាចកោះហៅកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាសណ្តាប់ធ្នាប់ ព្យួរសិទ្ធិពលរដ្ឋ ស៊ីវិល និងដាក់ចេញការរឹតបន្តឹងនានា៕
http://ព័ត៌មានសភាអន្តរជាតិ ២០-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.laprensalatina.com/ecuador-parliament-to-debate-repeal-of-emergency-on-monday/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម