លោកHiroyuki Hosoda ប្រធានរដ្ឋសភាជប៉ុន បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ចោទប្រកាន់ក្រុមហ៊ុនទស្សនាវដ្តីមួយ ពីបទធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោក។ ក្រុមហ៊ុនទស្សនាវដ្តី ដែលចេញផ្សាយជារៀងរាល់សប្តាហ៍មួយនេះ បានចេញផ្សាយនូវអត្ថបទមួយ កាលពីពេលថ្មីៗនេះដោយ ចោទប្រកាន់លោកHosoda បានបំពានអារម្មណ៍ផ្លូវភេទ(Sexual harassment) លើស្រ្តីអ្នករាយការណ៍ព័ត៌មានម្នាក់។
លោកHosoda បានចោទប្រកាន់ទស្សនាវដ្តីនេះ ថាចេញផ្សាយអត្ថបទដែលគ្មានមូលដ្ឋានច្បាស់លាស់ និងបានបង្កឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោក។ លោកHosoda ដែលអ្នកនយោបាយវ័យ៧៨ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យសេរី ដែលជាគណបក្សកំពុងកាន់អំណាចបច្ចុប្បន្ន បានប្តឹងទាមទារឱ្យក្រុមហ៊ុនទស្សនាវដ្តីនេះ សងជំងឺចិត្តចំនួន២២លានយ៉េន និងចុះផ្សាយអត្ថបទសុំអភ័យទោស។
ផ្នែកពិនិត្យរបស់ទស្សនាវដ្តីខាងលើ បានធ្វើការឆ្លើយតបថា “វាជារឿងគួរឱ្យសោកស្តាយមួយ ដែលលោកHosoda ក្នុងនាមជាមន្រ្តីថ្នាក់កំពូលនៃស្ថានប័នកំពូលដ៏មានអំណាចរបស់រដ្ឋ បើជាជ្រើសរើសការប្តឹងផ្តល់ ជំនួសឱ្យការព្យាយាមពន្យល់បកស្រាយការពិត អំពីការចុះផ្សាយនេះ៕
https://japantoday.com/category/politics/japan-lower-house-speaker-hosoda-sues-publisher-over-sexual-scandal
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម