ពិធីបើកសន្និសីទសកលសមាជិកសភាវ័យក្មេង ធ្វើឡើងក្នុងប្រទេសអេហ្ស៊ីប
សន្និសីទសកលសមាជិកសភាវ័យក្មេង របស់សហភាពអន្តរ-សភា(IPU)លើកទី៨ បានចាប់ផ្តើម ធ្វើឡើងកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងទីក្រុង Sharm el-Sheikh ខេត្ត South Sinai នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។ គណៈប្រតិភូសភាមកពី ៦០ប្រទេស បានចូលរួមនៅក្នុងកម្មវធីរយៈពេល ២ថ្ងៃ ក្រោមការជ្រោមជ្រែងពីលោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប និងក្រោមកិច្ចសហ ប្រតិបត្តិការជាមួយសភាតំណាងអេហ្ស៊ីប និង IPU។ សន្និសីទខាងលើ ផ្តោតលើនីតិកម្ម នីត្យានុកូល និង ភាពជឿនលឿនឈានទៅសម្រេចបានបញ្ហាបម្រែបម្រួលអាកាសធាតុ។
អេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០២២ របស់អង្គការសហប្រជា ជាតិ(COP27) នៅរមនីយដ្ឋាន Red Sea ក្នុងទីក្រុង Sharm el-Sheikh ក្នុងខែវិច្ឆិកា។ មេដឹក ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពិភពលោក រំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ។ លោក Hanafi El Jebali ប្រធានសភាតំណាងអេហ្ស៊ីបបានថ្លែងក្នុងអំឡុងពេលពិធីបើកកិច្ចប្រជុំថា ស្ថានភាពធ្ងន់ធ្ងរសកលទាមទារ ឱ្យយុវជនពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាប្រឈមខុសពីធម្មតានេះ៕
https://english.aawsat.com/home/article/3706806/parliamentary-delegations-60-countries-discuss-climate-change-crises-egypt
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម