លោកបណ្ឌិត Awwad Bin Saleh Al-Awwad (ស្តាំ) ជួបសន្ទនាការងារជាមួយលោក Hussein Al-Tai
កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត Awwad Bin Saleh Al-Awwad ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្ស (HRC) បានជួបសន្ទនាការងារ ជាមួយគណៈប្រតិភូមកពីសភានៃសាធារណរដ្ឋហ្វាំងឡង់ ដែលដឹកនាំដោយលោក Hussein Al-Tai ប្រធានក្រុមមិត្តភាពសភាហ្វាំងឡង់-អារ៉ាប៊ីសាអូឌីតនៅក្នុងសភា ដែល បច្ចុប្បន្នកំពុងបំពេញដំណើរទស្សកិច្ចជាផ្លូវការនៅក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបពិភាក្សានោះ លោកបណ្ឌិត Al-Awwad បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំ របស់អាណាព្យាបាលនៃព្រះវិហារបរិសុទ្ធពីរព្រះអង្គ គឺសម្តេច Salman និងព្រះអង្គម្ចាស់រាជទាយាទក្នុងការលើក កម្ពស់ និងការពារសិទ្ធិមនុស្ស។ លោកបណ្ឌិត Al-Awwad បានសាទរចំពោះការអភិវឌ្ឍដែលមើលឃើញដោយ ព្រះរាជាណាចក្រក្នុងវិស័យផ្សេងៗ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្រប តាមចក្ខុវិស័យរបស់ព្រះរាជាណាចក្រឆ្នាំ២០៣០។ ភាគីទាំងពីរ ក៏បានពិភាក្សាលើបញ្ហាមួយចំនួនដែលជាផល ប្រយោជន៍រួម និងទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយការស្ថាបនារវាងព្រះរាជាណាចក្រ និង ប្រទេសហ្វាំងឡង់ ក្នុងវិស័យសិទ្ធិមនុស្ស និងមធ្យោបាយដើម្បីបង្កើន និងអភិវឌ្ឍពួកគេ ៕
https://saudigazette.com.sa/article/621842
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម