ក្រុមអ្នកស្រលាញ់ភេទដូចគ្នាតវ៉ានៅមុខសភាថៃ
កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ សភានៃព្រះរាជាណាចក្រថៃបានអនុម័តច្បាប់សមភាព អាពាហ៍ពិពាហ៍នៅក្នុងដំណាក់កាលពិនិត្យ និងពិភាក្សាជាដំបូងដោយមានសំឡេងគាំទ្រចំនួន២១០សំឡេង ប្រឆាំងចំនួន១៨០សំឡេង និងអនុបវាទ៤។ សេចក្តីព្រាងច្បាប់ដែលពីមុនត្រូវបានច្រានចោលដោយគណៈ រដ្ឋមន្ត្រីកាលពីខែមីនា ត្រូវបានជំរុញដោយគណបក្ស Move Forward របស់ប្រទេសថៃ។ គណៈកម្មាធិការសភា មួយត្រូវបានបង្កើតឡើងដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ក្នុងរយៈពេល១៥ថ្ងៃបន្ទាប់មុនពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅក្នុងដំណាក់កាលពិនិត្យ និងពិភាក្សាជាលើកទីពីរ និងជាលើកចុង ក្រោយនៅក្នុងសភាតំណាងរាស្រ្ត។ សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា។
កាលពីដើមខែនេះ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូស៊ីវិល ដែលព្រាងដោយក្រសួងយុត្តិធម៌ ដែលនឹងអនុញ្ញាតឱ្យគូស្នេហ៍ភេទដូចគ្នាចុះបញ្ជីភាពជាដៃគូរបស់ពួកគេ។ សេចក្តីព្រាងច្បាប់នៃភាពជាដៃគូស៊ីវិល ផ្តល់នូវសិទ្ធិស្រដៀងគ្នាដែលគូស្វាមីភរិយាស្រលាញ់ភេទដូចគ្នាទទួលបាន ដូចជាការសុំកូន ការគ្រប់គ្រងទ្រព្យសម្បត្តិរួមគ្នា និងធ្វើការសម្រេចចិត្តទាក់ទងនឹងការព្យាបាលវេជ្ជសាស្រ្ត ជំនួសដៃគូរបស់ពួកគេ។ កាលពីថ្ងៃពុធ ទី១៥ ក្រុមអ្នកតវ៉ា LGBTQ+ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាដើម្បីអំពាវនាវឱ្យគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ដែលនឹងធ្វើឱ្យច្បាប់ អាពាហ៍ពិពាហ៍របស់ប្រទេសថៃអាចអនុវត្តបានចំពោះគូស្នេហ៍ណាមួយ ដោយមិនគិតពីភេទរបស់ពួកគេ។ ក្រុមអ្នកតវ៉ាបានច្រានចោលសេចក្តីព្រាង់ច្បាប់ស្តីពីភាពជាដៃគូស៊ីវិល ដោយបញ្ជាក់ថា ពួកគេចង់បានសម ភាព និងមិនមែនជាការព្យាបាលពិសេសនោះទេ។
សភានឹងបង្ហាញថាខ្លួនមានចិត្តបើកចំហប្រសិនបើខ្លួន បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី “សមភាព អាពាហ៍ពិពាហ៍” ។ វានឹងក្លាយជាជ័យជម្នះមិនមែនសម្រាប់គណបក្ស Move Forward ប៉ុន្តែសម្រាប់ប្រជាជន។ ចំណែកឯលោក Issara Seriwatthanawut សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានជំរុញឱ្យមានសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូស៊ីវិល ដោយបានមានប្រសាសន៍ថា វាបើកចំហជាងសេច ក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ព្រោះសេចក្តីព្រាងច្បាប់ចែងថាអាពាហ៍ពិពាហ៍អាចជាការរួបរួម រវាងមនុស្សគ្រប់ភេទ ៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://thethaiger.com/news/national/thailands-parliament-passes-marriage-equality-bill
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម