លោកស្រី Sanae Takaichi ប្រធានគោលនយោបាយគណបក្សប្រជាធិបតេយ្យសេរីប្រកាសក្នុងធ្វើសន្និសីទសារព័ត៌មានមួយស្តីពី ការសន្យាររបស់គណបក្សកាន់អំណាចក្នុងពេលយុទ្ធនាការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២
រាជធានីតូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានសន្យា នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ជប៉ុន (House of Councillors) ថា នឹង ពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេស និងបង្កើនការចំណាយថវិកាពាក់ព័ន្ធលើវិស័យការពារជាតិ ក្នុង រយៈពេល ៥ ឆ្នាំ ខាងមុខ ខណៈដែលសង្គ្រាមរបស់សហព័ន្ធរុស្ស៊ីជាមួយប្រទេសអ៊ុយក្រែនបានផ្ទុះឡើងបង្ក ឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ គណបក្សប្រជាធិបតេយ្យសេរីជប៉ុនយល់ឃើញថា ការចំណាយលើវិស័យ ការពារជាតិរបស់ប្រទេស ២% ឬច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) នេះ គឺស្របតាមអង្គការ សន្ធិសញ្ញាអាត្លង់ទិចខាងជើង North Atlantic Treaty Organization, NATO៕
https://mainichi.jp/english/articles/20220616/p2g/00m/0na/053000c
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម