លោក Wang Yang ប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក Wang Yang សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈ កម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនបានបញ្ជាក់អំពី សារៈសំខាន់នៃការសិក្សាស្រាវជ្រាវ, ការតាមដានត្រួតពិនិត្យ និងការពិគ្រោះយោបល់លើការជំរុញភាពរីកចម្រើនទូទៅ ប្រកបដោយប្រសិទ្ធភាព។ ការកត់សម្គាល់របស់លោក Wang បែបនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទស្តីពី ការជំរុញភាពរីកចម្រើនទូទៅ។
លោក Wang បានអំពាវនាវឱ្យសមាជិកទាំងអស់ដែលនៅក្រៅបក្សកុម្មុយនិស្ត និងប្រជាជនដែលមិនបានចូលរួមជាមួយបក្សយល់អំពីអត្ថន័យ និងគោលបំណងនៃការពិគ្រោះយោបល់លើការជំរុញ ភាពរីកចម្រើនទូទៅ និងកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយភាពរីកចម្រើនទូទៅ, ការកសាងភាពស្រុះស្រួលមតិគ្នា និងការបង្កើនទំនុកចិត្តពីប្រជាជនក្នុងការសម្រេចភាពរីកចម្រើនទូទៅនេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សានោះ សមាជិក សមាជិកានៃអង្គប្រជុំទាំងមូលបានស្នើឱ្យធានាលើការបង្កើន ប្រាក់ចំណូលរបស់កសិករប្រកបដោយចីរភាព, ជួយដោះស្រាយការលំបាករបស់សហគ្រាសខ្នាតតូច និង មធ្យម និងដោះស្រាយឧបសគ្គគោលនយោបាយ ដើម្បីអភិវឌ្ឍផ្នែកសប្បុរសធម៌៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ http://www.china.org.cn/china/Off_the_Wire/2022-06/15/content_78272565.htm
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម