លោក Li Zhanshu ប្រធានសភាប្រជាជនចិន ចួបសន្ទនាការងារជាមួយលោក Manzoor Nadir ប្រធានសភាហ្គីយ៉ាន
កាលពីថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២២លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC) បានពិភាក្សាការងារជាមួយលោក Manzoor Nadir ប្រធានសភានៃសាធា រណរដ្ឋសហករណ៍ហ្គីយ៉ាន (Guyana) តាមប្រព័ន្ធវីដេអូ។ លោក Li បានថ្លែងថា ទំនុកចិត្តនយោបាយ ទៅវិញទៅមក គឺជាគ្រឹះដ៏សំខាន់ សម្រាប់ភាពរឹងមាំ និងការរីកចម្រើនប្រកបដោយចីរភាពនៃចំណងទាក់ទងចិន-ហ្គីយ៉ាន។ ប្រទេសទាំងពីរ តែងតែគោរពគ្នាទៅវិញទៅមកដោយស្មើភាព យោគយល់គ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកមាគ៌ាអភិវឌ្ឍដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់រួម។
លោក Li បានថ្លែងបន្តថា ចិនវាយតម្លៃខ្ពស់ចំពោះការប្រកាន់ខ្ជាប់ជាយូរមកហើយ របស់ហ្គីយ៉ាននៃគោលការណ៍ចិនតែមួយ។ សេដ្ឋកិច្ចរបស់ចិន និងហ្គីយ៉ាន មានកម្រិតខ្ពស់ ព្រមទាំងមានសក្តានុពលមហាសាល ដើម្បីធ្វើការរួមគ្នាចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍កាបូនកម្រិតទាបរបស់ហ្គីយ៉ានឆ្នាំ២០៣០ និងពង្រីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគ បម្រែ បម្រួលអាកាសធាតុ វប្បធម៌ និងសុខាភិបាល។ គួរកត់សម្គាល់ថា ចិន និងបណ្តាប្រទេសក្នុងតំបន់ការ៉ាអ៊ីប គឺជាមិត្ត និងជាដៃគូល្អសម្រាប់ការអភិវឌ្ឍទៅវិញទៅមក ចិនមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយបណ្តាប្រទេសក្នុងតំបន់ការ៉ាអ៊ីប រួមទាំង ហ្គីយ៉ាន ដើម្បីជំរុញភាពជាដៃគូសហការណ៍គ្រប់ជ្រុងជ្រោយ រវាងចិន និងបណ្តាប្រទេសក្នុងតំបន់ការ៉ាអ៊ីប។
លោក Li បានសង្កត់ធ្ងន់ថា សភាប្រជាជនចិន មានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាមួយសភាហ្គីយ៉ាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍរយៈពេលយូរ និងរឹងមាំនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ សម្រាប់ភាគីហ្គីយ៉ាន លោក Manzoor Nadir បានថ្លែងថា ហ្គីយ៉ានជឿជាក់លើសារៈសំខាន់នៃការអភិវឌ្ឍចំណងទាក់ទងជាមួយចិន និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៃគោលការណ៍ចិនតែមួយ។ លោក Nadir បានអបអរសាទរដល់ចិនចំពោះសមិទ្ធផលនៃការអភិវឌ្ឍដ៏មហស្ចារ្យរបស់ខ្លួន និងបានថ្លែងអំណរគុណចិន ចំពោះការគាំទ្រដ៏សំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សភាហ្គីយ៉ាន ទន្ទឹងរង់ចាំធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសភាប្រជាជនចិន ដើម្បីពង្រឹងការផ្លាស់ប្តូរនីតិរដ្ឋ និងដើរ តួនាទីជាវិជ្ជមានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.bignewsnetwork.com/news/272586847/chinas-top-legislator-holds-talks-with-guyanas-parliament-speaker
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម