លោក Shalva Papuashvili ប្រធានសភាប្រទេសហ្សកហ្ស៊ី
លោក Shalva Papuashvili ប្រធានសភាប្រទេសហ្សកហ្ស៊ី កំពុងតែបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រន័រវែស ដាណឺម៉ាក ស៊ុយអែត និងសាធារណរដ្ឋហ្វាំងឡង់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងគា្រដែលប្រទេសមួយនេះ កំពុងរង់ចាំការសម្រេចចិត្តរបស់សហភាពអឺរ៉ុប លើការផ្តល់ឋានៈជាបេក្ខភាពសមាជិកសហភាពអឺរ៉ុបដល់ខ្លួន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២២ នៅក្នុងប្រទេសន័រវែស លោកប្រធានសភាហ្សកហ្ស៊ី បានចួបជាមួយលោក Masud Gharahkhani ប្រធានសភានៃព្រះរាជាណាចក្រន័រវែស ដើម្បីពិភាក្សាពីការបន្តចំណងទាក់ទងរវាងប្រទេសទាំងពីរ និងពង្រីកការតភ្ជាប់រវាងសភានៃប្រទេសទាំងពីរ។
លោក Gharahkhani បានបង្ហោះសារក្នុងបណ្តាញសង្គមធ្វីតធឺថា “ប្រធានបទនៃជំនួបខាងលើគឺ សង្រ្គាមនៅអ៊ុយក្រែន អង្គការអូតង់ និងកំណែទម្រង់ប្រជាធិបតេយ្យ នៅក្នុងប្រទេសហ្សកហ្ស៊ី”។ យើងលើកទឹកចិត្តដល់ពួកគេឱ្យក្រោកឈរឡើងដើម្បីតម្លៃនៃប្រជាធិបតេយ្យ។ ក្រោយជំនួប លោកប្រធានសភាហ្សកហ្ស៊ីបានសង្កត់ធ្ងន់ថា ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន “ប្រហែលជាដល់ពេលដែលប្រទេស លោកខាងលិចដែលជាសង្គមប្រជាធិបតេយ្យ គួរតែបញ្ជូនសញ្ញានៃសាមគ្គីភាព មិនត្រឹមតែសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនហ្សកហ្ស៊ី និងម៉ុលដាវីផងដែរ ចំពោះបំណងប្រាថ្នារបស់ពួកគេ ក្នុងការក្លាយជាផ្នែកមួយនៃក្រុមគ្រួសារអឺរ៉ុប”។
លោកប្រធានសភាហ្សកហ្ស៊ីរូបនេះ ក៏បានចួបជាមួយលោក Henrik Thune អនុរដ្ឋមន្រ្តីក្រសួងការបរទេសន័រវែសផងដែរ ដើម្បីពិភាក្សាពីលទ្ធភាពនៃការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ពហុ ភាគី និងការសន្ទនានយោបាយ ជាមួយភាគីនានា ដើម្បីពិនិត្យមើលឡើងវិញលើភាពជឿនលឿនរបស់ហ្សកហ្ស៊ី លើមាគ៌ានៃការធ្វើសមាហរណកម្មចូលក្នុងសហភាពអឺរ៉ុប។ លោក Papuashvili ក៏បានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រន័រវែស Heral V ផងដែរ។ ចាកចេញពីប្រទេសន័រវែស ទៅកាន់ដាណឺម៉ាកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក Papuashvili បានចួបជាមួយសមភាគី លោក Henrik Dam ប្រធានសភានៃព្រះរាជាណាចក្រដាណឺម៉ាក លោក Papuashvili បានថ្លែងថា ស្ថានទូតដាណឺម៉ាកប្រចាំរដ្ឋធានី Tbilisi ដែលនឹងបង្កើតឡើងនាពេលខាងមុខនឹងជំរុញចំណងទាក់ទងកាន់តែជ្រាលជ្រៅ និងកាន់តែមានផលិតភាពនៃភាពជាដៃគូទ្វេភាគី។ លោកប្រធានសភាហ្សកហ្ស៊ីក៏នឹងចូលគាល់ព្រះមហាក្សត្រិ យានីនៃព្រះរាជាណាចក្រដាណឺម៉ាក Margrethe II ផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://civil.ge/archives/496179
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម