រូបទង់ជាតិនៃសាធារណរដ្ឋក្រិក
លោក Kleon Grigoriadis សមាជិកសភានៃសាធារណរដ្ឋក្រិក បានចោទប្រកាន់ថា រដ្ឋាភិបាលកំពុង ប្រែក្លាយប្រទេសជាតិឱ្យទៅជា “មូលដ្ឋានដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក”។ ថ្លែងសុន្ទរថាក្នុងសភា សមាជិក សភា មកពីគណបក្សឆ្វេងនិយម MeRA25 រូបនេះ បានរិះគន់រដ្ឋាភិបាលរបស់ Kyriakos Mitsotakis ពាក់ព័ន្ធគោលនយោបាយការបរទេស។
លោក Grigoriadis ថ្លែងថា បរិយាកាសនៃសង្រ្គាមជាមួយតួកគីត្រូវបានបង្កើតឡើងក្រោមការគាប សង្កត់។ ពេលនេះទាហានអាម៉េរិក មិនមែនជាទាហានតួកគី កំពុងតែដើរចច្រប់នៅលើកោះ Crete ទីក្រុង Alexan droupoli ទីក្រុង Larisa និងតំបន់ផ្សេងទៀត ដែលគណបក្សឆ្វេងនិយមបានបន្សល់ទុក ហើយ ជាសមមិត្តចាស់របស់ស៊ីរី ចំពោះសហរដ្ឋអាម៉េរិក។ ពេលនេះ ក្រិកបានក្លាយទៅជាមូលដ្ឋានដ៏ធំមួយ របស់អាម៉េរិក។ សមាជិកសភាក្រិករូបនេះបានថ្លែងថា ការបង្កើតការយល់ដឹងបែបនេះ ធ្វើឡើងដើម្បីបំភិត បំភ័យពលរដ្ឋក្រិក ដូច្នឹងការផ្លាស់ប្តូរក្រិកឱ្យទៅជាមូលដ្ឋានរបស់សហរដ្ឋអាម៉េរិក គឺមិនអាចទទួលយក បានឡើយ ៕
https://www.aa.com.tr/en/world/greek-lawmaker-accuses-government-of-turning-country-into-huge-us-base/2613946
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម