logo logo
banner1
គណៈកម្មាធិការមិត្តភាពសភាអារ៉ាប៊ីសាអូឌីត-បែលហ្ស៊ិក ចូលចួបសមាជិកសភាសហព័ន្ធរបស់បែលហ្ស៊ិក
 

គណៈ​ប្រតិភូសមាជិកសភាអារ៉ាប៊ីសាអូឌីត ចូលចួបជាមួយសមាជិកសភាបែលហ្ស៊ិក

គណៈកម្មាធិការមិត្តភាពសភាអារ៉ាប៊ីសាអូឌីត-បែលហ្ស៊ិក នៅឯសភាអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ លោកបណ្ឌិត Ayman Saleh M. Fadel ប្រធានគណៈកម្មាធិការខាងលើបានបើកកិច្ចប្រជុំជាមួយលោក  Samuel Cogliati ​ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុង និងសេវាសាធារណៈ និងជាប្រធានគណៈកម្មា ធិការកិច្ចការនីតិប្បញ្ញតិ្តនៃសភាសហព័ន្ធរបស់ព្រះរាជាណាចក្របែលហ្ស៊ិក និងលោក Peter De Roover ប្រធានគណៈប្រតិភូសភាបែលហ្ស៊ិក ប្រចាំសហភាពអន្តរសភា(IPU)។   ជំនួបខាងលើ ត្រូវបានធ្វើឡើងនៅឯទីស្នាក់ការសភាបែលហ្ស៊ិក ដែលជាជំនួបក្រៅផ្លូវការរបស់គណៈ កម្មាធិការមិត្តភាពសភាអារ៉ាប៊ីសាអូឌីត-បែលហ្ស៊ិក ដែលកំពុងតែបំពេញទស្សនកិច្ចទៅកាន់សភាអឺរ៉ុប។ លោកបណ្ឌិត Fadel បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងសកម្មភាពរួមគ្នា រវាងសភាអារ៉ាប៊ីសាអូឌីត និងសភាសហព័ន្ធរបស់បែលហ្ស៊ិក ដើម្បីរួមចំណែកពង្រឹងចំណងទាក់ទងសភា រវាងព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្របែលហ្ស៊ិក ដើម្បីទទួលបានចំណងទាក់ទងកាន់តែខ្លាំងក្លាជាងមុន រវាងព្រះរាជាណាចក្រទាំងពីរលើគ្រប់វិស័យ៕

https://menafn.com/1104375274/Saudi-Belgian-Parliamentary-Friendship-Committee-Meets-With-Members-Of-Belgian-Federal-Parliament



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`