លោក Matti Vanhanen ប្រធានសភានៃសាធារណរដ្ឋហ្វាំងឡង់នៅក្នុងព្រឹត្តិការណ៍មួយនៅឆ្នាំ២០២១
សារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក Matti Vanhanen ប្រធានសភានៃសាធារណរដ្ឋហ្វាំងឡង់ បានថ្លែងថា ប្រទេសហ្វាំងឡង់ ព្រះរាជាណាចក្រស៊ុយអែត និងព្រះរាជាណាចក្រន័រវែស គួរតែពិចារណារៀបចំការត្រួតពិនិត្យលើការការពារដែនអាកាសរួមរបស់ខ្លួន នៅក្នុងទឹកដីភាគខាងជើងនៃតំបន់អាកទិច ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
ប្រសិនបើការដាក់ពាក្យសុំចូលជាសមាជិកសម្ព័ន្ធមិត្តយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ហៅថា NATO របស់ប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអ៊ែតដែលនៅជិតខាងគ្នា ទទួលបាន ជោគជ័យ នោះប្រទេសនៅតំបន់ Nordics ទាំងមូលអាចពិចារណារៀបចំលើកដំបូងផ្នែកការពារជាតិរួមរបស់ខ្លួនជាមួយប្រទេសន័រវែស ដែលនៅជិតខាងគ្នាដែលកំពុងតែត្រៀមចូលជាសមាជិករបស់អង្គការ NATO។
លោក Vanhanen បានថ្លែងទៀតថា ប្រទេសទាំង ៣ របស់យើង ប្រទេសស៊ុយអែត ន័រវែស និងហ្វាំងឡង់ បើធ្វើការប្រៀបធៀប យើងមានទ័ពអាកាសខ្លាំងដូចគ្នា ហើយយើងត្រូវត្រួតពិនិត្យមើលព្រំដែន និងដែនអាកាសរបស់យើង។ ការពិភាក្សាអំពីអង្គការ NATO និងគោលនយោបាយសន្តិសុខជាតិ ជាមួយ លោក Jonas Gahr Støre នាយករដ្ឋមន្ត្រីន័រវែស បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំឡើងដោយលោក Sauli Niinisto ប្រធានាធិបតីហ្វាំងឡង់នៅឯនិវេសនដ្ឋានរដូវក្តៅរបស់លោកក្នុងទីក្រុង Naantali ប្រទេសហ្វាំឡង់។
ថ្លែងក្នុងព្រឹត្តិការណ៍នោះ លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានកោត សរសើរភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ប្រទេសហ្វាំងឡង់នៅភាគខាងជើង ហើយ បានថ្លែងថា សមាជិកភាពរបស់ហ្វាំងឡង់ នឹងធ្វើឱ្យអង្គការ NATO កាន់តែមានកម្លាំងរឹងមាំ។
លោក Stoltenberg បានថ្លែងប្រាប់លោក Niinistö ថា «លោកគឺជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ដ៏រឹងមាំមួយ ដែលធ្វើឱ្យសង្គមរីកចម្រើន ជាមួយនិងកម្លាំងយោធានាំមុខ។ នៅដើមឆ្នាំនេះ ខ្ញុំបានមើលឃើញពីកម្លាំងរបស់លោកក្នុងសកម្មភាពពីលើតំបន់អាកទិច ក្នុងអំឡុងសមយុទ្ធយោធារបស់យើង ឈ្មោះថា Cold Response នៅក្នុងប្រទេសន័រវែស។ កម្លាំងយោធារបស់លោកបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាមួយនឹងវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»៕
http://ព័ត៌មានសភាអន្តរជាតិ ១៥-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.highnorthnews.com/en/finnish-parliament-speaker-finland-sweden-and-norway-should-consider-joint-air-defense-control
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម