លោក Raja Pervez Ashraf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
លោក Raja Pervez Ashraf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានថ្លែងថា រេខូប នីយកម្ម ឬឌីជីថលនីយកម្មសភានឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងផលិតភាព ដើម្បីដោះស្រាយកិច្ច ការប្រចាំថ្ងៃនៃការតាក់តែងច្បាប់។ លោកថា ការណែនាំឱ្យប្រើកម្មវិធី “Google office” នៅក្នុងអគ្គលេខា ធិការដ្ឋានរដ្ឋសភានឹងធ្វើឱ្យសភាប៉ាគីស្ថាន ក្លាយជាស្ថាប័ននីតិប្បញ្ញត្តិដែលមិនប្រើក្រដាស ដំបូងគេនៅ ក្នុងតំបន់អាស៊ីខាងត្បូង។
លោក Ashraf បានបញ្ចេញទស្សនៈទាំងនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំពាក់ព័ន្ធនឹង“មជ្ឈមណ្ឌល នវានុវត្តន៍ឌីជីថល” ជាមួយប្រធានប្រតិបត្តិក្រុមហ៊ុន Tech Valley និងតំណាងក្រុមការងារ Google មកពី ប្រទេសផ្សេងៗគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់សភាប៉ាគីស្ថាន។ លោកក៏បានថ្លែងផង ដែរថា រេខូបនីយកម្ម និង Google office នឹងផ្លាស់ប្តូរបរិយាកាសក្នុងសភា និងបានណែនាំឱ្យបញ្ចប់គម្រោង រេខូបនីយកម្មសភា ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ការអនុម័តបញ្ញាសប្បនិម្មិត ដែលផ្អែកលើ បច្ចេកវិទ្យាព័ត៌មានវិទ្យានឹងធ្វើឱ្យបុគ្គលិកសភាប៉ាគីស្ថាន កាន់តែមានផលិតភាពការងារ៕
https://www.urdupoint.com/en/pakistan/digitalization-of-parliament-vital-for-enhanc-1524811.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម