រូបភាពព្រះអង្គ Abdallah II ព្រះមហាក្សត្រនៃព្រះរាជាណាចក្រហ្សកដានី និងលោក Mohammed Al-Halbousi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ ព្រមទាំងព្រះអង្គម្ចាស់រជ្ជទាយាទហ្សកដានី Hussein bin Abdullah
រាជធានីអាម៉ាន់៖ កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ព្រះអង្គ Abdallah II ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រហ្សកដានីបានសន្យាថា ប្រទេសរបស់ព្រះអង្គនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋអ៊ីរ៉ាក់ ក្នុងការបំពេញបំណងប្រាថ្នារបស់ប្រជាជនខ្លួន និងបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគី លើគ្រប់វិស័យទាំងអស់។
ព្រះមហាក្សត្រហ្សកដានី បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅឯជំនួបមួយ នៅក្នុងរាជធានី អាម៉ាន់ជាមួយលោក Mohammed Al-Halbousi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ ដែលបានដឹកនាំ គណៈប្រតិភូសភាមួយក្រុម ទៅបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណចក្រហ្សកដានី។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញពីព្រះបរមរាជវាំងហ្សកដានី។ ក្នុងអំឡុងពេលនៃជំនួបនោះ លោក Al-Halbousi បាន គូសបញ្ជាក់ពីចំណងទាក់ទងដែលចាក់ឫសយ៉ាងជ្រៅរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងអស់។
គណៈប្រតិភូសភាអ៊ីរ៉ាក់ ក៏បានអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីអនុវត្តន៍នូវគម្រោងទ្វេភាគីជាច្រើន។ ក្នុងថ្ងៃដដែលនោះផងដែរ លោក Al-Halbousi ក៏បានចូលចួបជាមួយលោក Abdul ka rim Dughmi ប្រធានសភាជាន់ទាបហ្សកដានី ដែលក្នុងអំឡុងពេលនៃជំនួបនោះ លោក Dughmi បាន គូសបញ្ជាក់ពីការគាំទ្ររបស់ហ្សកដានីចំពោះអ៊ីរ៉ាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិហ្សកដានី Petra។
លោក Dughmi បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Al-Halbousi គឺជាផ្នែកមួយនៃទស្សន វិស័យថ្មីមួយសម្រាប់តំបន់ ដោយសារតែបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេស ផលវិបាកដែលបណ្តាលមកពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងផល់ប៉ះពាល់ដែលបង្កឡើងដោយជំងឺរាតត្បាតជាសកលកូវីដ-១៩។ លោក Al-Halbousi បានកោតសរសើរជំហររបស់ហ្សកដានីចំពោះអ៊ីរ៉ាក់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាតំបន់ ដោយគ្មានការអន្តរាគមន៍ពីបរទេស៕
http://ព័ត៌មានសភាអន្តរជាតិ ១៥-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20220614/c8e37b83049244a4ab33c85f7719896a/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម