ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភាជប៉ុន
កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ សភាប្រទេសជប៉ុនបានអនុម័តពង្រឹងការដាក់ទោសទណ្ឌ ចំពោះបទបរិហារកេរ្តិ៍ ដែលជាជំហានវិវត្តន៍មួយ បណ្តាលមកពីការធ្វើអត្តឃាតរបស់កីឡាការិនី ១រូបដែល រងការគំរាមកំហែង ហើយនាំទៅដល់ការព្រួយបារម្ភពីសេរីភាពនៃការបញ្ចេញមតិកំពុងកើនឡើង។ កិច្ច ពិភាក្សារបស់សភាស្តីពីការពង្រឹងច្បាប់បរិហារកេរ្តិ៍ បានចាប់ផ្តើមឡើងកាលពីខែមករា ឆ្នាំ២០២២ ក្រោយ ពីលោកស្រី Hana Kimura បានផ្តាច់ជីវិតខ្លួនឯង នៅអាយុ២២ឆ្នាំ។
លោកស្រី Kimura រងការគំរាមកំហែង និងជេរប្រមាថ នៅលើបណ្តាញសង្គម នៅក្នុងឆ្នាំ២០២០ ក្រោយពីបង្ហាញខ្លួននៅក្នុងកម្មវិធី “Terrace House” ដែលជាកម្មវធីបង្ហាញការពិតដ៏មានប្រជាប្រិយនៅ លើទូរទស្សន៍ជប៉ុន Fuji និង Netflix បង្ហាញពីបុរស៣នាក់ និងស្រ្តី៣នាក់ រស់នៅបណ្តោះអាសន្នរួមគ្នា នៅក្នុងផ្ទះមួយ ក្នុងរាជធានីតូក្យូ។ លោកស្រីបានក្លាយជាគោលដៅនៃការស្អប់ខ្ពើម និងផ្ញើសារវាយប្រហារ សាហាវៗ នៅលើបណ្តាញសង្គម ក្រោយពីនាងបានរងការរិះគន់ពីការសម្តែងរបស់នាងនៅក្នុងឈុតមួយ។ មុនពេលធ្វើអត្តឃាតនាងបានបង្ហោះសារធ្វីតធឺថា នាងបានទទួលសារស្អប់ខ្ពើមប្រមាណជា ១០០សារជា រៀងរាល់ថ្ងៃ ហើយនាងរងការឈឺចាប់ពីសារទាំងនោះ។
ការធ្វើវិសោធនកម្មច្បាប់នឹងអនុម័តជាផ្លូការ នាពេលណាមួយនៅក្នុងឆ្នាំនេះ។ ច្បាប់ថ្មីនេះនឹងបន្ថែម ទោសជាប់ពន្ធនាគារ ១ឆ្នាំ ដោយមានជម្រើសនៃការធ្វើពលកម្មដោយបង្ខំ និងការពិន័យជាប្រាក់រហូត ដល់ ៣០០,០០០យ៉េន(២,២២០ដុល្លារ) ចំពោះជនល្មើស ដែលនេះគឺជាការកែប្រែពីការឃុំខ្លួនរយៈ ពេលខ្លី និងការពិន័យតិចតួច ត្រឹមតែជាង ១០,០០០យ៉េន(៧៤ដុល្លារ) នៅក្នុងច្បាប់ជប៉ុនបច្ចុប្បន្ន៕
https://www.orilliamatters.com/national-business/japan-toughens-defamation-penalties-after-wrestlers-suicide-5470992
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម