logo logo
banner1
សភាអឺរ៉ុប ទទូចឱ្យស៊ែប៊ី ពិចារណាឡើងវិញ ពីចំណងទាក់ទង របស់ខ្លួនជាមួយរុស្ស៊ី
 

 គណៈកម្មាធិការគោលនយោបាយការបរទេសនឹងបោះឆ្នោតលើឯកសារព្រាងចាប់ពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ដែលបន្ទាប់ពីនោះ សមាជិកសភាអឺរ៉ុបនឹងបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២២

សាធារណរដ្ឋស៊ែប៊ី គួរតែបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន​ ចំពោះគោលនយោបាយ និងបទដ្ឋានរបស់សហភាពអឺរ៉ុប ហើយរំពឹងថា ស៊ែប៊ីនឹងពិចារណាឡើងវិញពីចំណងទាក់ទងរបស់ខ្លួនជាមួយសហព័ន្ធរុស្ស៊ី ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងការពារជាតិ និងព័ត៌មានក្លែងក្លាយរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។ នេះ បើយោងតាមរបាយការណ៍មួយ ដែលនឹងត្រូវបោះឆ្នោតនៅដើមសប្តាហ៍នេះ ដោយគណៈកម្មាធិការគោល នយោបាយការបរទេសនៃសភាអឺរ៉ុប ។

គណៈកម្មាធិការខាងលើនឹងបោះឆ្នោតលើឯកសារព្រាងចាប់ពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ហើយបន្ទាប់ពីនោះ សមាជិកសភាអឺរ៉ុបនឹងបោះឆ្នោតសម្រេចនៅក្នុងខែកក្កដា ឆ្នាំ២០២២។ ឯកសារ ព្រាងនោះ ផ្អែកលើរបាយការណ៍ឆ្នាំ២០២១ របស់គណៈកម្មការអឺរ៉ុប ហើយត្រូវបានបន្ថែមជាមួយនឹងការធ្វើវិសោធនកម្មមួយចំនួន។ ពាក់ព័ន្ធនឹងនីតិវិធីនៃការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ស៊ែប៊ី គណៈ   កម្មាធិការបានសរសេរថា វាអាស្រ័យលើថាតើស៊ែប៊ីមានភាពជឿនលឿនប៉ុណ្ណា ក្នុងការអនុម័តជំពូកស្តីពីនីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាន។ សម្របតាមគោលនយោបាយការបរទេស សន្តិសុខ និងការពារជាតិរបស់សហភាពអឺរ៉ុប រួមទាំង ការដាក់ទណ្ឌកម្មលើសហព័ន្ធរុស្ស៊ី និងភាពជឿនលឿន ក្នុងការវិលទៅរកប្រក្រតីភាពឡើងវិញនៃចំណងទាក់ទងរវាងស៊ែប៊ី ជាមួយកូសូវ៉ូ ក៏សំខាន់ផងដែរ។

ឯកសារព្រាងដែលផ្អែកលើរបាយការណ៍គណៈកម្មការអឺរ៉ុប បានសំដៅថា ស៊ែប៊ីកំពុងតែក្លាយជា រដ្ឋមួយ ក្នុងចំណោមរដ្ឋតិចតួចនៅក្នុងទ្វីបអឺរ៉ុប ដែលមិនព្រមចូលរួមក្នុងការដាក់ទណ្ឌកម្មជាអន្តរជាតិលើ រុស្ស៊ីឯកសារដដែល ក៏បានទទូចឱ្យអាជ្ញាធររដ្ឋាភិបាលថ្មីរបស់ស៊ែប៊ី ត្រូវបង្ហាញនូវ “ការប្តេជ្ញាចិត្តដ៏ពិត ប្រាកដ និងប្រកបដោយមហិច្ឆតា ដើម្បីតម្លៃ បទដ្ឋាន និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប”។

ឯកសារព្រាងរបស់សភាអឺរ៉ុបក៏បានសរសេរផងដែរថា ស៊ែប៊ី គួរតែសម្របតាមជាបន្ទាន់ផងដែរ ជាមួយនឹងជំហររបស់សហភាពអឺរ៉ុប និងការសម្រេចចិត្តស្តីពីគោលនយោបាយការបរទេស និងសន្តិសុខ រួមទាំង ការដាក់ទណ្ឌកម្មលើបុគ្គល ក្រុម និងអង្គភាពរបស់រុស្ស៊ី និងបេឡារុស ក៏ដូចជា ពិចារណាឡើងវិញ លើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយជាមួយរុស្ស៊ី។ សមាជិកសភាអឺរ៉ុបក៏បានបង្ហាញការសោកស្តាយផងដែរ ដែលជើងហោះហើររវាងទីក្រុងបែលហ្រ្កាត-មូស្គូ នៅតែបន្តប្រតិបត្តិការដូចធម្មតា ខណៈដែលសហភាពអឺរ៉ុប បានបិទដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះរបស់រុស្ស៊ី៕

http://ព័ត៌មានសភាអន្តរជាតិ ១៤-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euractiv.com/section/politics/short_news/eu-parliament-urges-serbia-to-reconsider-relationship-with-russia/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`