ទង់ជាតិនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងទង់ជាតិនៃរដ្ឋអ៊ីស្រាអ៊ែល (photo credit: REUTERS)
គណៈប្រតិភូសមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ១ ក្រុម ដែលមានសមាជិក ៩ រូប បានធ្វើដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអ៊ែល និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធនានា, អ្នកជំនាញ ខាងសន្តិសុខអ៊ិនធើណិត និងសមាជិកសភានៃរដ្ឋអ៊ីស្រាអ៊ែលជាច្រើនរូបទៀត នៅក្នុងរដ្ឋសភាអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីការគម្រាមកំហែងដល់សន្តិសុខអ៊ិនធើណិតក្នុងប្រទេស និងការពារជាតិ។ សមាជិក ៩ រូប របស់គណៈកម្មាធិការមហាផ្ទៃ និងមាតុភូមិនៃសភាជាន់ទាបអាល្លឺម៉ង់ (Bundestag) នេះ កំពុងបំពេញ ទស្សនកិច្ចនៅប្រទេសអ៊ីស្រាអ៊ែល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិនៅក្នុង កិច្ចប្រជុំមួយ ជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអ៊ែលជាច្រើនរូប។ គណៈប្រតិភូនេះ ក៏គ្រោងទៅទស្សនកិច្ច នៅព្រំដែនតំបន់ Gaza Strip, ទីតាំងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល (Iron Dome battery) និងសារមន្ទីរ Yad Vashem សម្រាប់រំលឹកដល់អនុស្សាវរីយ៍នៃការសម្លាប់រង្គាលទៅលើជន ជាតិជ្វីសដោយពួកណាហ្ស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៣៩-១៩៤៥ ក្នុងរដ្ឋធានីហ្សេរុយសាឡិម នៅមុនពេលធ្វើ មាតុភូមិនិវត្តន៍ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ គណៈ ប្រតិភូនេះត្រូវបានដឹកនាំដោយលោក Lars Castellucci ប្រធានស្តីទីគណៈកម្មាធិការមហាផ្ទៃ និងមាតុភូមិ នៃសភាជាន់ទាបអាល្លឺម៉ង់របស់គណបក្សប្រជាធិបតេយ្យសង្គម ដែលកំពុងដឹកនាំរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បច្ចុប្បន្ន៕
https://www.jpost.com/israel-news/article-709267
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម