លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯការិយាល័យប្រធានាធិបតី ក្នុងរដ្ឋធានីសេអ៊ូល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ (Yonhap)
កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណ រដ្ឋកូរ៉េ បានថ្លែងថា ការដែលគណបក្សប្រឆាំងមួយក្នុងប្រទេសកូរ៉េខាងត្បូងបង្កើនអំណាចរដ្ឋសភាក្នុងការត្រួតពិនិត្យលើរដ្ឋាភិបាលអាចទំនងជាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
តាមសេចក្តីរាយការណ៍ លោក Cho Eung-chon សមាជិករដ្ឋសភាគណបក្សប្រឆាំង គឺគណ បក្សប្រជាធិបតេយ្យកូរ៉េ គ្រោងដាក់ចេញនូវវិសោធកម្មច្បាប់សភា ដើម្បីផ្តល់អំណាចឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍សភា មានសិទ្ធិកែសម្រួលក្រឹត្យរបស់ប្រធានាធិបតី ឬបទប្បញ្ញត្តិនានាដែលចេញដោយនាយករដ្ឋមន្ត្រី ប្រសិនបើគណៈកម្មាធិការយល់ឃើញថា ក្រឹត្យ និងបទប្បញត្តិទាំងនោះវិសមិតភាពនឹងច្បាប់។
មជ្ឈដ្ឋាននានាបាននិយាយរិះគន់ថា ប្រសិនបើសេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តនោះ គណបក្សប្រជាធិបតេយ្យកូរ៉េ ដែលកំពុងគ្រប់គ្រងអាសនៈសភា ១៧០ ក្នុងចំណោម ២៩៩ អាសនៈ មានសិទ្ធិលូកដៃខ្លាំងចូលក្នុងកិច្ចការរបស់រដ្ឋាភិបាល និងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ដែលអំណាចនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិត្រូវដាច់ពីគ្នា។
លោក Yoon បានថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈពេលលោកបានអញ្ជើញទៅដល់ការិយាល័យ របស់លោកថា «ខ្ញុំនឹងត្រូវពិនិត្យមើលសេចក្តីស្នើច្បាប់នេះ ប៉ុន្តែ ប្រសិនបើសេចក្តីស្នើច្បាប់នេះ ផ្តល់សិទ្ធិ ដូចដែលបានរាយការណ៍នៅក្នុងសារព័ត៌មាន អញ្ចឹងខ្ញុំគិតថា សេចក្តីស្នើច្បាប់នេះ មានភាពមិនស្របនឹងរដ្ឋធម្មនុញ្ញ»៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.koreatimes.co.kr/www/nation/2022/06/356_330888.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម