លោក Muhammad al-Halbousi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់
កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មាន al-Iraqiya របស់រដ្ឋបានផ្សាយថា លោក Muhammad al-Halbousi ប្រធានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ បានយល់ព្រមលើការលាលែង តំណែងរបស់សមាជិកសភាទាំងអស់របស់គណបក្ស Sadrist ដែលជាគណបក្សឈ្នះដ៏ធំបំផុតនៅក្នុងការ បោះឆ្នោត កាលពីថ្ងៃទី១០ ខែតុលា។
យោងតាមសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដែលភ្ជាប់ជាមួយត្រា និងហត្ថលេខារបស់លោក Moqtada al-Sadr មេដឹកនាំនៃគណបក្ស Sadrist ដែលជាបព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ការលាលែងពីតំណែងនេះបានកើតឡើងបន្ទាប់ពីលោក al-Sadr បានស្នើឱ្យក្រុមសមាជិកសភារបស់លោកលាលែងពីសភា ដើម្បីជួយសង្គ្រោះដំណើរនយោបាយពីជោគវាសនាមិនល្អ។ គណបក្ស Sadrist គឺជាផ្នែកមួយនៃសម្ព័ន្ធត្រីភាគី Saving the Homeland ដែលរួមមានគណបក្ស Kurdistan Democratic (KDP) ដែលដឹកនាំដោយលោក Masoud Barzani និងគណបក្ស Sunni Sovereignty Alliance ដែលដឹកនាំដោយប្រធានសភាលោក Mohammed al-Halbousi។ លោក al-Sadr បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា KDP និង Sovereignty Alliance លែងជាសម្ព័ន្ធមិត្តជាមួយលោក ទៀតហើយ ហើយការលាលែងពីតំណែងគឺជា “ការលះបង់របស់ខ្ញុំ ដើម្បីជាតិមាតុភូមិ និងប្រជាជន ដើម្បី បញ្ចៀសពួកគេពីជោគវាសនាដែលមិនល្អ”។ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា លោក al-Sadr បានគំរាមថា ក្រុមរបស់លោកនឹងដាក់ខ្លួនជាក្រុមប្រឆាំងនៅក្នុងសភា ឬដកខ្លួនទាំងស្រុងពីនយោបាយ ប្រសិន បើរដ្ឋាភិបាលដែលមានសំឡេងភាគច្រើនមិនត្រូវបានបង្កើតឡើង។ ខណៈពេលនោះដែរ សមាជិកនៃក្រុម របស់លោក al-Sadr បានស្នើឱ្យរៀបចំការលាលែងពីតំណែងរបស់ពួកគេ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជម្លោះបានបន្តក្នុងចំណោមភាគីនិកាយស៊ីអ៊ីត ដែលបានរារាំងដល់ការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី ដោយសារសភាមិនអាចជ្រើសរើសប្រធានាធិបតីថ្មីដោយសំឡេងភាគច្រើន ២/៣នៃសភាដែលមានអាសនៈចំនួន៣២៩។ ប្រសិនបើជាប់ឆ្នោតប្រធានាធិបតី ដែលអាណត្តិ មានកំណត់ត្រឹម២អាណត្តិ ដែលមួយអាណត្តិៗមានរយៈពេល៤ឆ្នាំនឹងតែងតាំងប្រមុខរដ្ឋាភិបាល ឬនាយក រដ្ឋមន្ត្រី ៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220613/22f7fbf4a43347ea9fd57e930b13c5d1/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម