លោក Mohammad-Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ប្រធានសភា និងសមាជិកសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានថ្កោលទោស ចំពោះសេចក្តីសម្រេចប្រឆាំងនឹងរដ្ឋ ធានីតេហេរ៉ង់ ដែលថ្មីៗនេះបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។ សេចក្តីថ្លែងការណ៍មួយដែលបានចុះហត្ថលេខាដោយសមាជិកសភាចំនួន២៦០រូប នៅក្នុងសម័យប្រជុំបើកចំហមួយ បានឱ្យដឹងថា តំណាងប្រជាជនអ៊ីរ៉ង់នៅក្នុងសភាបានថ្កោលទោសទង្វើ “ហេតុផលនយោបាយ” ដែលបណ្តាលមក ពីការទាមទារហួសហេតុរបស់រដ្ឋនៃលោកខាងលិចមួយចំនួន។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា សាធារណរដ្ឋ ឥស្លាម ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់ IAEA គឺជាប្រទេសដែលមានសុច្ឆន្ទៈ ដែលបានផ្តល់ឱ្យទី ភ្នាក់ងារនូវចំនួនច្រើនបំផុតនៃឱកាសសម្រាប់ការត្រួតពិនិត្យ និងការចូលទៅកាន់ទីតាំងនុយក្លេអ៊ែររបស់ប្រទេស អ៊ីរ៉ង់នៅចន្លោះពេលផ្សេងៗគ្នា ៕
https://english.news.cn/20220612/d3f45b8b13b8454390f0356604a88172/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម