ប្រជាជននៃសាធារណរដ្ឋបារាំងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ ជុំទីមួយនៃការបោះឆ្នោតសភានៃសាធារណរដ្ឋបារាំង សម្រាប់ឆ្នាំ២០២២ បានចាប់ផ្តើម នៅក្នុងទីក្រុងធំៗរបស់ប្រទេសបារាំង (តំបន់នៃប្រទេសនេះតាមភូមិ សាស្រ្តនៅអឺរ៉ុប)សម្រាប់អ្នកបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាចំនួន ៥៧៧រូប សម្រាប់រដ្ឋសភា។
យោងតាមក្រសួងមហាផ្ទៃ បេក្ខជនប្រមាណ ៦៣០០រូប មកពីគណបក្សនយោបាយចំនួន២០ នឹង ប្រកួតប្រជែងដណ្តើមយកអាសនៈក្នុងរដ្ឋសភា។ គណបក្សដែលឈ្នះឆ្នោតត្រូវការ ២៨៩អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើនដាច់ខាត។ ប្រសិនបើបេក្ខជនទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុង ជុំទីមួយ ច្រើនជាង៥០%នៃសំឡេងឆ្នោត និងអត្រាអ្នកបោះឆ្នោតមិនតិចជាង២៥% លោកឬលោកស្រីត្រូវបានជ្រើសរើសដោយមិនចាំបាច់ឆ្លងចូលជុំទីពីរ។ បេក្ខជនដែលទទួលបានការគាំទ្រយ៉ាងហោចណាស់ ១២.៥%នៃអ្នកចុះឈ្មោះបោះឆ្នោតក្នុងជុំទីមួយនឹងឈានចូលទៅជុំទីពីរនៅថ្ងៃទី១៩ ខែមិថុនា។ ការិយា ល័យបោះឆ្នោតបានបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច នៅថ្ងៃបោះឆ្នោតទាំងពីរលើក។ នៅទីក្រុងធំៗដូចជា Paris, Lyon, Marseille ការិយាល័យពួកគេនឹងបិទនៅម៉ោង ៨យប់។ តំណាងរាស្រ្ត នីមួយៗត្រូវបានបោះឆ្នោតជ្រើសរើសនៅក្នុងមណ្ឌលមួយ ដែលក្នុងនោះទីក្រុងធំៗរបស់ប្រទេសបារាំងមាន ៥៣៩អាសនៈ និងទឹកដីក្រៅប្រទេសមាន ២៧អាសនៈ ។ តំណាងរាស្ត្រចំនួន ១១រូប ទៀតនឹងតំណាងឱ្យ ជនជាតិបារាំងដែលរស់នៅក្រៅប្រទេស។ តំណាងរាស្ត្រត្រូវបានជ្រើសរើសដោយផ្ទាល់សម្រាប់អាណត្តិរយៈ ពេល៥ឆ្នាំ។
លទ្ធផលបោះឆ្នោតបឋមគ្រោងនឹងប្រកាសនៅក្រោយម៉ោង ៨យប់ (ម៉ោងក្នុងស្រុក)។ ប៉ុន្តែដោយ សារអត្រាអ្នកចូលរួមបោះឆ្នោតទាប អាចនឹងមានសមាជិកសភាពីរបីរូបត្រូវបានគេរំពឹងថានឹងត្រូវជាប់ឆ្នោត នៅក្នុងជុំទីមួយ ៕
http://ព័ត៌មានសភាអន្តរជាតិ ១៣-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220611/e367d140324349bfb86e0b5244881b04/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម