logo logo
banner1
ក្រុមសមាជិកសភាមិត្តភាព ខិតខំរួមចំណែកបន្ថែមទៀតក្នុងទំនាក់ទំនងរវាង វៀតណាម-ឡាវ
 

លោក Tran Thanh Man មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

ក្រុមសមាជិកសភាមិត្តភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវ បានជួបប្រជុំដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេនៅរដ្ឋធានីហាណូយ បន្ទាប់ពីបានផ្អាកជាយូរដោយសារ ជំងឺកូវីដ-១៩។ ក្រុមសមាជិកសភាមិត្តភាព វៀតណាម-ឡាវ គឺជាសមាជិកនៃអង្គការសមាជិកសភាមិត្តភាពវៀត ណាមអាណត្តិទី១៥ ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១២រូប។ នៅក្នុងសុន្ទរកថា លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម និងជាប្រធានក្រុមបានសង្កត់ធ្ងន់ថា ការបង្កើតក្រុមនេះ ឡើងគឺមាន គោលបំណងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម និងឡាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងសភាទាំងពីរ និងសមាជិកសភារបស់ពួក គេ។ អ្នកចូលរួម បានផ្លាស់ប្តូរយោបល់លើសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម-ឡាវ និងស្ថាប័ននីតិប្បញ្ញត្តិ របស់ពួកគេ រួមជាមួយនឹងវិធានការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុម។ អង្គការសមាជិកសភាមិត្តភាព វៀតណាមក្នុងអាណត្តិទី១៥ ត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ 414/NQ-UBTVQH15 កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានក្រុមសមាជិកសភាមិត្តភាពចំនួន ៤៧រូប ជាសមាជិក ៕

https://en.vietnamplus.vn/friendship-parliamentarians-group-strives-to-make-more-contributions-to-vietnamlaos-relations/230985.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`