លោក Khagraj Adhikari សមាជិកសភាគណបក្ស UML ថ្លែងក្នុងកិច្ចប្រជុំរបស់សភាតំណាងនេប៉ាល់
លោក Khagraj Adhikari សមាជិកសភាគណបក្សកុម្មុយនិស្តនេប៉ាល់ (CPN-UML) បានស្វះស្វែង រកចម្លើយពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ពាក់ព័ន្ធនឹងការបាត់ថ្នាំបង្ការជំងឺ កូវីដ-១៩ ចំនួន ២.៤លានដូស។ លោក Adhikari ដែលលោកក៏ជាអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាលផង ដែរនោះ បានទាមទារឱ្យរដ្ឋាភិបាលនេប៉ាល់ផ្តល់នូវព័ត៌មានពិតមកកាន់សភា អំពីការបាត់បង់ថ្នាំបង្ការជំងឺ កូវីដ-១៩ ប្រមាណ២.៤លានដូស។
នៅក្នុងកិច្ចប្រជុំរបស់សភាតំណាង(HoR) កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ លោក Adhikari បានសម្តែងនូវការមិនពេញចិត្តចំពោះការមិនទទួលបានចម្លើយ បើទោះបីជាគណបក្សប្រឆាំង ទទួលបានការចាប់អារម្មណ៍ពីលោក Sher Bahadur Deuba នាយករដ្ឋមន្រ្តីនេប៉ាល់ចំពោះបញ្ហាខាងលើ ក៏ដោយ។ កាលពីលោកនៅជារដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបានរៀបចំផ្តល់ឱសថ ១៣៩មុខ សម្រាប់ ជំងឺ ដូចជា មេរោគអេដស៏-ជំងឺអេដស៏(HIV/AIDS) ជំងឺមហារីក ជាដើម ដោយមិនយកប្រាក់ សមាជិក សភារូបនេះ បានព្រមានរដ្ឋាភិបាលថា មិនត្រូវបង្កើតឱ្យមានការយល់ច្រឡំណាមួយថែមទៀតអំពីរឿងនេះ នោះទេ។
លោក Adhikari បានបង្ហាញនូវភាពក្រេវក្រោធ ដែលរដ្ឋាភិបាលបានកាត់បន្ថយថវិកាសម្រាប់វិស័យ សុខាភិបាលសម្រាប់ឆ្នាំខាងមុខ ជាង២២% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕
https://english.khabarhub.com/2022/12/257189/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម