logo logo
banner1
សភាអឺរ៉ុប អំពាវនាវឱ្យដាក់ទណ្ឌកម្មលើមន្រ្តីចិន ចំពោះការរំលោភ សិទ្ធិមនុស្ស នៅខេត្តស៊ីនជាំង
 

រូបភាពតំណាង

សភាអឺរ៉ុបបានអនុម័តក្នុងសំឡេងភាគច្រើនលើសលប់ ដោយប្រើភាសាធ្ងន់ៗបំផុតពាក់ព័ន្ធនឹងការ រំលោភសិទ្ធិមនុស្សដែលកំពុងតែបន្តកើតមាន នៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន ដោយលើកឡើងពី “ឧក្រិដ្ឋ កម្មប្រឆាំងនឹងមនុស្សជាតិ និងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍”។ សភាអឺរ៉ុបបាន “ថ្កោលទោស ដោយប្រើភាសាធ្ងន់ៗបំផុត ថាសហគមន៍ជនជាតិអ៊ុយហ្គួរ នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន បានរង នូវការគាបសង្កត់ជិះជាន់ជាប្រព័ន្ធដោយវិធានការឃោរឃៅ រួមមាន ការនិរទេសទ្រង់ទ្រាយធំ ការបំពាក់ បំប៉ននយោបាយ​ បំបែកបំបាក់គ្រួសារ រឹតត្បិតសេរីភាពសាសនា បំផ្លាញវប្បធម៌ និងតាមឃ្លាំមើលគ្រប់ ជំហាន”។

សភាអឺរ៉ុប បានផ្តល់អនុសាសន៍ឱ្យបន្ថែមទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ចិន ដូចជា លោក Chen Quan guo លោក  Zhao Kezhi លោក Guo Shengkun  និងលោក Hu Lianhe។ សភាបានអំពាវនាវជាថ្មីដល់ រដ្ឋជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់តិចតួច ឱ្យព្យួរកិច្ចព្រមព្រៀងបត្យាប័នជាមួយចិន និង ហុងកុង។ បើតាមសម្ព័ន្ធអន្តរ-សភាស្តីប្រទេសចិន(IPAC) ការហាមឃាត់ការនាំចូលទាំងអស់ត្រូវបានធ្វើ ឡើងលើផលិតផល ដែលផលិតឡើងដោយប្រើកម្លាំងពលកម្មដោយបង្ខំ ហើយផលិតផលដែលផលិត ដោយក្រុមហ៊ុនចិនទាំងអស់ ដែលត្រូវបានដាក់ក្នុងបញ្ជីថា បានកេងប្រវ័ញ្ចកម្លាំងពលកម្មដោយបង្ខំ ក៏ត្រូវ ស្ថិតក្នុងបញ្ជីគោលនយោបាយរបស់សភាអឺរ៉ុប ដែលត្រូវតែអនុវត្តន៍ផងដែរ។

នៅចុងបញ្ចប់ សភាអឺរ៉ុបបានទាមទារឱ្យបញ្ចេញរបាយការណ៍សិទ្ធិមនុស្សរបស់ឧត្តមស្នងការអង្គការ សហប្រជាជាតិ ដែលគេរង់ចាំជាយូរមកហើយ ស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងខេត្តស៊ីនជាំង។ IPAC ដែលជា ក្រុមសមាជិកសភាអន្តរជាតិចម្រុះគណបក្ស បានស្វាគមន៍ “សំឡេងដ៏ខ្លាំងក្លា និងរួមគ្នាមួយ” របស់សភាអឺរ៉ុប និងសង្ឃឹមថា គណៈកម្មការអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់នឹងស្តាប់តាម ការអំពាវនាវខាងលើនេះ ដើម្បីធ្វើសកម្មភាព៕

https://theprint.in/world/european-parliament-calls-for-sanctions-on-chinese-officials-for-xinjiang-rights-abuses/990931/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`