logo logo
banner1
សមាជិកសភាហុងគ្រី បោះឆ្នោតបន្តការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន
 

រូបភាព អាគារសភានៃប្រទេសហុងគ្រី

រដ្ឋធានីប៊ុយដាប៉េស៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ សមាជិកសភានៃប្រទេស ហុងគ្រីបានបោះឆ្នោតបន្តដាក់ ប្រទេសក្នុងស្ថានភាពអាសន្ន បន្ទាប់ពីសង្រ្គាមរបស់សហព័ន្ធរុស្ស៊ី កំពុង តែបន្តកើតមាននៅក្នុងប្រទេសជិតខាង គឺអ៊ុយក្រែន។ ការបន្តដាក់ប្រទេសក្នុងសា្ថនភាពអាសន្ន គឺដើម្បី ចៀសវាងការគំរាមកំហែង ដែលកើតចេញពីសង្រ្គាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន។  លោកស្រី  Judit Varga រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហុងគ្រី ​បានបញ្ជូនសេចក្តីព្រាងច្បាប់ខាងលើស្តីពីការបន្តដាក់ប្រទេសក្នុងស្ថានភាព អាសន្ន ទៅកាន់សភា ហើយសភាហុងគ្រីបានអនុម័ត ក្នុងសំឡេង ១១៦ ទល់នឹង ៤៣សំឡេង។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែឧសភា ឆ្នាំ២០២២នេះ លោក Viktor Orban នាយករដ្ឋមន្រ្តីហុងគ្រី បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីអាចឱ្យប្រទេសរបស់លោក អាចធ្វើការសម្រេចចិត្ត បានលឿនរហ័ស ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

https://www.aa.com.tr/en/europe/hungarian-lawmakers-vote-to-extend-state-of-emergency/2609551



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`