លោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី
រដ្ឋធានីហ្សាការតា៖ ថ្នាក់ដឹកនាំសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី ១ រូប បានថ្លែងបា្រប់សារព័ត៌មាន Reuters ថា អនុលោមតាមសេចក្តីសម្រេចតុលាការដែលបានរកឃើញកំហុស ជាមួយនឹងផ្លូវច្បាប់ដែលត្រូវបានសម្រេចរួច រដ្ឋសភានឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ដ៏សំខាន់ខាងលើនេះ ក្នុងគោលបំណងបង្កើនបរិយាកាសវិនិយោគទុនក្នុងប្រទេស។ កាលពីឆ្នាំ២០២១ តុលាការធម្មនុញ្ញបានសម្រេចថា ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតការងារដ៏សំខាន់របស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានបង្កឱ្យមានគុណវិបត្តិ ដោយសារការពិគ្រោះយោបល់ជាសាធារណៈត្រូវបានកំណត់ និងបានតម្រូវឱ្យសមាជិកសភាទាំងមូលចាប់ផ្តើមដំណើរការក្នុងរយៈពេល ២ ឆ្នាំ។ ក្រៅពីនេះ សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានគេចាត់ទុកផងដែរថា អធម្មនុញ្ញភាព។
សេចក្តីព្រាងច្បាប់សាធារណ:ដែលប្រទេសឥណ្ឌូណេស៊ីហៅថា “omnibus” ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២០ នោះ នឹងត្រូវបានពិនិត្យ ពិភាក្សាឡើងវិញលើសេចក្តីព្រាងច្បាប់ចំនួនជាង ៧០ ហើយត្រូវបានកោតសរសើរដោយវិនិយោគិនបរទេស សម្រាប់ការធ្វើឱ្យមានប្រសិទ្ធភាពលើវិធាននានាស្តីពី ធុរកិច្ច នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ដែលល្បីល្បាញខាងការិយាធិបតេយ្យធ្ងន់ធ្ងរជាងគេ។ ប៉ុន្តែ ច្បាប់នេះ ក៏បានបង្កឱ្យមានការតវ៉ាប្រឆាំងនៅពាសពេញប្រទេសរបស់ខ្លួនផងដែរ ពីសំណាក់កម្មករ និយោជក និស្សិត និងក្រុមគណបក្សបៃតង ដែលបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះបានធ្វើឱ្យបាត់បង់កម្លាំងពលកម្ម និងបាត់បង់ការការពារបរិស្ថាន។ ក្រុមសហជីពទាំងអស់ កំពុងត្រៀមរៀបចំសម្តែងការតវ៉ាប្រឆាំងយ៉ាងធំដើម្បីព្យាយាមដាក់សម្ពាធ លើអាជ្ញាធរពាក់ព័ន្ធនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួន៕
http://ព័ត៌មានសភាអន្តរជាតិ ១០-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.rappler.com/business/indonesia-seeks-preserve-controversial-jobs-law-parliament-set-debate/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម