លោក Alen Simonyan ក្នុងអំឡុងពេលជួបសន្ទនាការងារជាមួយលោក Vyacheslav Volodin
អង្គភាពសេវាសារព័ត៌មានរបស់សភាបានឱ្យដឹងថា លោក Alen Simonyan ប្រធានសភានៃសាធារណរដ្ឋអាមេនី បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូដែលដឹកនាំដោយលោក Vyacheslav Volodin ប្រធានសភាជាន់ទាប (State Duma) នៃសហព័ន្ធរុស្ស៊ី។ គណៈប្រតិភូរុស្ស៊ីបានមកដល់ប្រទេសអាមេនីដើម្បីចូលរួមសន្និបាតសភានៃអង្គការសន្ធិសញ្ញាសន្តិសុខរួម(CSTO)។
ភាគីទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសអាមេនី និងរុស្ស៊ី និងខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរៀបចំ ការប្រកួតកីឡាក្នុងកម្រិតមួយសមរម្យ។ ភាគីទាំងពីរបានគូសបញ្ជាក់ជាពិសេស អំពីភាពជាដៃគូក្នុងវិស័យ យោធា-នយោបាយ និងបច្ចេកទេស-យោធា ការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានច្បាប់-កិច្ចសន្យាទូលំទូលាយ និងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យក្នុងវិស័យពាណិជ្ជកម្ម អន្តរតំបន់ និងមនុស្សធម៌។ លោក Simonyan បានរំលឹកដល់សមភាគីរុស្ស៊ីថា ភាគីអាមេនីគ្រោងនឹងបោះពុម្ពផ្សាយការប្រមូលឯកសារស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភា អាមេនី-រុស្ស៊ី ឆ្នាំ១៩៩២-២០២១។ ឆ្លៀតក្នងឱកាសនោះ លោក Vyacheslav បានមានប្រសាសន៍ថា ទម្រង់អន្តរសភា គឺជាវេទិកាដ៏ល្អបំផុតនៅក្នុងបទប្បញ្ញត្តិនីតិប្បញ្ញត្តិនៃវិស័យជាច្រើន រួមទាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។ លោកក៏បានសរសើរថា ឥឡូវនេះការប្រជុំភាគច្រើនត្រូវបានធ្វើឡើងនៅក្រៅបណ្ដាញ(offline)។
ភាគីទាំងពីរបានកោតសរសើរដល់កម្រិតនៃភាពជាដៃគូរវាង អាមេនី-រុស្ស៊ី នៅក្នុងអន្តរសភា CIS, CSTO, សន្និបាតសភា BSEC និងវេទិកាអន្តរជាតិផ្សេងទៀត។ ភាគីទាំងពីរក៏បានពិភាក្សាលម្អិតអំពីបញ្ហាមួយចំនួននៃសម័យប្រជុំរបស់សន្និបាតសភា នាថ្ងៃនេះ ដោយសម្តែងក្តីសង្ឃឹមថា សម័យប្រជុំនេះនឹងរួមចំណែក និងជំរុញទស្សនវិស័យនៃការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងសភា។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក Simonyan បានមានប្រសាសន៍ថា លោកកំពុងរង់ចាំលោក Vyacheslav ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសអាមេនី ៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://armenpress.am/eng/amp/1085230
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម