logo logo
banner1
គុយបា និងប៉ាណាម៉ា ស្វែងរកការពង្រឹងទំនាក់ទំនងសភា
 

ជំនួបពិភាក្សាងារងាររវាងអគ្គលេខាធិការសភាគុយបា និងសមាជិកសភាប៉ាណាម៉ា

ទីស្នាក់ការកណ្តាលនៃសភាគុយបាបានឱ្យដឹងថា កាលពីថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ លោក Homero Acosta អគ្គលេខាធិការនៃសភា​ជាតិ​នៃ​អំណាច​ប្រជាជន (ANPP) បានទទួលស្វាគមន៍គណៈប្រតិភូ មកពីរដ្ឋសភានៃសាធារណរដ្ឋប៉ាណាម៉ា ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងឡាហាវ៉ាន។ គណៈប្រតិភូរដ្ឋសភា ប៉ាណាម៉ា ដឹកនាំដោយលោក Miguel Fanovich អនុប្រធានទីពីរនៃរដ្ឋសភាប៉ាណាម៉ា។ នៅលើបណ្តាញទំនាក់ ទំនងសង្គម Twitter ផ្លូវការរបស់ខ្លួន ANPP បានរាយការណ៍ឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងាររវាងសមាជិក នៃសភាទាំងពីរ បានផ្តល់សច្ចាប័នលើ “ឆន្ទៈរបស់ពួកគេក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងការងាររវាង សភានៃប្រទេសទាំងពីរ” ៕

https://www.plenglish.com/news/2022/06/08/cuba-and-panama-seek-to-strengthen-parliamentary-ties/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`