logo logo
banner1
សភាសហភាពអឺរ៉ុបផ្តល់អនុសាសន៍ថា ប្រមុខដឹកនាំសហភាពអឺរ៉ុបនឹងផ្តល់ឋានៈបេក្ខភាពសមាជិកសហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន
 

ទិដ្ឋភាពនៅខាងក្រៅសភាសហភាពអឺរ៉ុប

សភាសហភាពអឺរ៉ុបនឹងផ្តល់អនុសាសន៍ថា ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលរបស់សហភាពអឺរ៉ុប ដែលគ្រោងចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នឹងផ្តល់ឋានៈបេក្ខភាពសមាជិកសហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន និងការផ្តល់សព្វាវុធជាច្រើនទៀត តាមតម្រូវការចាំបាច់ ដែលបានបញ្ជាក់ដោយអាជ្ញាធរអ៊ុយក្រែន។

អ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrinform បានរាយការណ៍ថា សេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការផ្តល់ឋានៈបេក្ខភាព ដល់ប្រទេសអ៊ុយក្រែននេះ ត្រូវបានធ្វើឡើងដោយលោក David McAllister ប្រធានគណៈកម្មាធិការការបរទេសនៃសភាសហភាពអឺរ៉ុបនៅក្នុងសម័យប្រជុំពេញអង្គនៃសភាសហភាពអឺរ៉ុបស្តីពី គោលនយោបាយការបរទេស សន្តិសុខ និងការពារជាតិរបស់សហភាពអឺរ៉ុប បន្ទាប់ពីការចូលឈ្លានពានរបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

លោក McAllister បានគូសបញ្ជាក់ត្រួសៗអំពីអនុសាសន៍របស់សមាជិកសភាសហភាពអឺរ៉ុប ៨ ប្រទេស ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ប្រទេសទាំង ៨ នោះ ជាប្រទេសដែលពាក់ព័ន្ធនឹងស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន។ លោក McAllister បានថ្លែងថា «យើងបានផ្តល់អនុសាសន៍ថា ប្រទេសអ៊ុយក្រែនត្រូវតែផ្តល់ឱ្យដោយមិនបង្អង់យូរឡើយ រួមទាំងអាវុធផងដែរ ទៅតាមតម្រូវការចាំបាច់ ដែលបានបញ្ជាក់ដោយអាជ្ញាធរអ៊ុយក្រែន និងត្រូវផ្តល់ឋានៈបេក្ខភាពសមាជិកសហភាពអឺរ៉ុប ខណៈពេលដែលមានសញ្ញានយោបាយច្បាស់លាស់ពីសាមគ្គីភាពជាមួយប្រជាពលរដ្ឋអ៊ុយក្រែន»។

សភាសហភាពអឺរ៉ុប ក៏បានផ្តល់អនុសាសន៍ផងដែរថា ការត្រួតពិនិត្យមើលគ្រប់ជ្រុងជ្រោយលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងការអនុវត្តត្រូវបានធានា។ ការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានបង្ហាញថា សហភាពអឺរ៉ុបគួរតែផ្តល់ជាបន្ទាន់នូវមធ្យោបាយ និងគ្រឿងបរិក្ខារនានា ដើម្បីឆ្លើយតបឱ្យបានសមស្របទៅនឹងបញ្ហាសន្តិសុខស្មុគស្មាញ និងការប្រកួតប្រជែងខាងយុទ្ធសាស្ត្រជាសកល៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.kyivpost.com/world/european-parliament-to-recommend-that-eu-leaders-grant-candidate-status-to-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`