logo logo
banner1
លោកស្រី Roberta Metsola ប្រធានសភាសហភាពអឺរ៉ុបសាទរ ពិធីសារស្តីពី ការលើកទឹកចិត្តដ៏មានថាមពលដែលមានភាពទាក់ទាញការវិនិយោគក្នុងប្រទេសអៀរឡង់ខាងជើង
 

ប្រធាន Roberta Metsola ប្រធានសភាសហភាពអឺរ៉ុប

លោកស្រី Roberta Metsola ប្រធានសភាសហភាពអឺរ៉ុប មានជំនឿលើពិធីសារស្តីពី ការលើកទឹកចិត្តដ៏មាន ថាមពលដែលមានភាពទាក់ទាញការវិនិយោគនៅប្រទេសអៀរឡង់ខាងជើង ស្របពេលដែលមានការអះអាងថា ជំហររបស់រដ្ឋាភិបាលទីក្រុងព្រុចសែលកំពុងត្រៀមដោះស្រាយជម្លោះ ដែលកំពុងកើតឡើងនៅតំបន់មួយចំនួន។ ប៉ុន្តែ លោកស្រី Metsola បានទទូចឱ្យរាជរដ្ឋាភិបាលអង់គ្លេសអត់ធ្មត់ មិនឱ្យមានសកម្មភាពណាមួយជា ឯកតោភាគីឡើយ ដោយលោកស្រីបានលើកឡើងថា សាមគ្គីភាព គឺជាកត្តាសំខាន់សម្រាប់ប្រទេសលោកខាងលិច ក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងប្រាប់សារព័ត៌មាន Irish News ក្នុងទីក្រុង Strasbourg លោកស្រី Metsola ប្រធានសភាសហភាពអឺរ៉ុបរូបនេះ បានថ្លែងថា ពិធីសារនេះ មានន័យថា ប្រទេសអៀរឡង់ខាងជើងជាទីផ្សារសំខាន់តែមួយគត់ដែលត្រូវការ​វិនិយោគ៕

https://www.irishnews.com/news/northernirelandnews/2022/06/09/news/european-parliament-president-roberta-metsola-hails-protocol-as-powerful-incentive-to-attract-investment–2737377/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`