រូបភាពខាងក្រៅ នៃសភាអឺរ៉ុប
សភាអឺរ៉ុប បានទទូចឱ្យតួកគីទទួលស្គាល់អំពើប្រល័យពូជសាសន៍លើជនជាតិអាមេនី ដែលប្រព្រឹត្ត ដោយចក្រភពអូតូម៉ង់ ក្នុងរវាងឆ្នាំ១៩១៥ និងឆ្នាំ១៩២៣។ នៅក្នុងរបាយការណ៍ថ្មីបំផុតមួយ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ សភាអឺរ៉ុប បានកោតសរសើរដល់ការជានានឹងគ្នាវិញរវាងតួកគី និងអាមេនី ពាក់ព័ន្ធនឹងការសម្រេចចិត្តចាប់ផ្តើមទំនាក់ទំនងទ្វេភាគី ការតែងតាំងតំណាងពិសេស និងការហោះហើរ ឡើងវិញរវាងប្រទេសទាំងពីរ។
សភាអឺរ៉ុប ចាត់ទុកការប្រឹងប្រែងនេះ ជាជំហានវិវត្តន៍ដ៏វិជ្ជមានបំផុត ដែលមានផ្តល់ផលជាវិជ្ជមាន ដល់វិបុលភាព និងសន្តិសុខ នៅក្នុងតំបន់ លើកទឹកចិត្តឱ្យភាគីទាំងពីរ បន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាមួយនឹងទស្សនៈវិលទៅរកចំណងទាក់ទងជាប្រក្រតីភាពឡើងវិញ និងបានស្នើឱ្យសហភាពអឺរ៉ុបត្រូវ គាំទ្រឱ្យសកម្មក្នុងដំណើរការនេះ លើកទឹកចិត្តតួកគី ក្នុងការត្រួសត្រាយផ្លូវដើម្បីការផ្សះផ្សាមួយពិតប្រាកដ រវាងប្រជាជនតួកគី និងអាមេនី រួមទាំង ការដោះស្រាយជម្លោះអំពើប្រល័យពូជសាសន៍លើជនជាតិ អាមេនី និងត្រូវគោរពយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារប្រជាជនអាមេនី និងកេរដំណែល វប្បធម៌ដទៃទៀត៕
https://www.panarmenian.net/eng/news/300777/European_Parliament_urges_Turkey_to_recognize_Armenian_Genocide
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម