ទិដ្ឋភាពទូទៅក្នុងសភាឌូម៉ា(សភាជាន់ទាប) នៃសហព័ន្ធរុស្ស៊ី
សភារុស្ស៊ីបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ បញ្ចប់យុត្តាធិការ (ដែនសមត្ថកិច្ច) របស់តុលា ការសិទ្ធិមនុស្សអឺរ៉ុប(ECHR) នៅក្នុងប្រទេសរបស់ខ្លួន ការប្រេះឆានេះ កើតមានឡើងដោយសារតែសង្រ្គាម របស់សហព័ន្ធរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ សភាឌូម៉ា ឬសភាជាន់ទាបរុស្ស៊ី បានអនុម័តសេចក្តីព្រាងច្បាប់ ចំនួនពីរ ទី១ ប្រទេសនេះ ដកខ្លួនចេញពីយុត្តាធិការរបស់តុលាការ ទី២ កំណត់យកថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២២ ធ្វើជាថ្ងៃចាកចេញ ហើយការសម្រេចណាមួយប្រឆាំងរុស្ស៊ីដែលធ្វើឡើង ក្រោយកាលបរិច្ឆេទនេះនឹងមិនត្រូវបានអនុវត្តន៍ឡើយ។
សេចក្តីព្រាងច្បាប់ខាងលើនេះ ទទួលបានការអនុម័តស្ទើរតែជាឯកច្ឆន្ទ ដោយមានតែសមាជិកសភា ១រូបប៉ុណ្ណោះមកពីគណបក្សកុម្មុយនិស្តរុស្ស៊ី បានបោះឆ្នោតជំទាស់។ ពេលនេះ សេចក្តីព្រាងច្បាប់ទាំងពីរនេះនឹងត្រូវចុះហត្ថលេខាពីលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី នៅមុនពេលក្លាយជាច្បាប់។ កាលពីខែកុម្ភៈ ឆ្នាំ២០២១ តុលាការ ECHR បានចេញដីកាសម្រេចថា លោក Alexei Navalny មេដឹកនាំ គណបក្សប្រឆាំងនាំមុខគេរបស់ប្រទេសរុស្ស៊ី គួរតែត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រោយពីបានជាប់ឃុំឃាំង ក្នុងបទចោទមួយដែលលោកហៅថាជា រឿងនយោបាយ។ រុស្ស៊ី បានហៅ ដីការបស់តុលាការ សិទ្ធិមនុស្សអឺរ៉ុប(ECHR) ថា “ខុសច្បាប់”។
គួរបញ្ជាក់ផងដែរថា រុស្ស៊ីបានចូលក្នុងក្រុមប្រឹក្សាអឺរ៉ុប ដែលបង្កើតឡើង ក្រោយសង្រ្គាមលោកលើកទី២ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងទ្វីបអឺរ៉ុប ក្រោមរបបដឹកនាំរបស់លោកប្រធា នាធិបតី Boris Yeltsin ក្នុងឆ្នាំ១៩៩៦។ ក្រោយការភ្ជាប់តំបន់ Crimea ធ្វើជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤ រុស្ស៊ីត្រូវបានដកសិទ្ធិក្នុងការបោះឆ្នោតនៅក្នុងសន្និបាតសភារបស់ក្រុមប្រឹក្សាអឺរ៉ុប ហើយរុស្ស៊ីបានធ្វើ ពហិការចាប់តាំងពីឆ្នាំ២០១៦ មក។ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការរដ្ឋមន្រ្តី នៃក្រុមប្រឹក្សាអឺរ៉ុប បានសម្រេចចិត្តបណ្តេញរុស្ស៊ីចេញពីស្ថាប័នរបស់ខ្លួន ដែលតុលាការ ECHR គឺជាផ្នែកមួយ របស់ស្ថាប័នមួយនេះ ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euronews.com/2022/06/08/uk-ukraine-crisis-russia-echrparliament/2608081
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម