រដ្ឋសភាវៀតណាមបើកវេទិកាសំណួរ-ចម្លើយស្តីពីការអភិវឌ្ឍកសិកម្ម និងជនបទ
រដ្ឋធានីហាណូយ៖ កាលពីរសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាមបានបើកវេទិកាសំណួរ-ចម្លើយ ដើម្បីពិភាក្សាលើបញ្ហាការអភិវឌ្ឍជនបទ និងកសិកម្ម។ សំណួរជាច្រើនត្រូវបានគេរំពឹងថា នឹងផ្តោតលើការរៀបចំផលិតកម្ម រួមផ្សំជាមួយទីផ្សារផលិតផលកសិកម្ម និងការសម្របសម្រួលក្នុងការកសាងយន្តការ គោលនយោបាយនានាស្តីពី ការជំរុញ ការចរចាលើការបើកទីផ្សារផលិតផលកសិកម្មរបស់វៀតណាម។
សមាជិករដ្ឋសភាទាំងមូល ក៏នឹងសាកសួរផងដែរអំពី វិធានការត្រួតពិនិត្យការប្រែប្រួលតម្លៃពាក់ព័ន្ធនឹងផលិតផលកសិកម្ម និងជលផល, ការចិញ្ចឹមសត្វ និងសម្ភារៈកសិកម្ម, ការសម្រួលនីតិវិធីរដ្ឋបាល, ការទាក់ទាញការវិនិយោគលើវិស័យកសិកម្ម ការអនុវត្តបច្ចេកវិទ្យាខ្ពស់លើវិស័យកសិកម្ម និងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ គឺជាមនុស្សសំខាន់ ១ រូប ដែលនឹងត្រូវឆ្លើយសំណួរ។ ក្រៅពីនោះ គឺលោក Le Van Thanh ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធមួយចំនួនទៀត នឹងឆ្លើយសំណួរលើបញ្ហាពាក់ព័ន្ធនឹងវិស័យនានា ក្រោមការដឹកនាំរបស់ខ្លួន។ វេទិកាសំណួរ-ចម្លើយនេះ នឹងផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍រដ្ឋវៀតណាម៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-to-conduct-qa-on-agriculture-rural-development/229767.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម